Home ·
[]

របៀបប្រើវ៉ិបសៃ

របៀបប្រើវ៉ិបសៃ


   

ជូនចំពោះ មាតាបិតា និង អាណាព្យាបាល៖

សូមស្វាគមន៍ ការចូលមើលវ៉ិបសៃរបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា ជាភាសាខ្មែរ!

ខាងក្រោម​នេះ​គឺជាការណែនាំដោយសង្ខេបអំពី ព័ត៌មានដែលមាននៅក្នុងវ៉ិបសៃ និង វិ​ធី​ប្រើ​វ៉ិប​សៃ នេះ ដើម្បី​ជួយ​លោក​អ្នក​ក្នុង​ការ​រាវ​រក​ព័ត៌​មាន និង អ្វី​ៗ​ដែល​លោក​អ្នក​ត្រូវ​ការ។

វ៉ិបសៃនេះចែកចេញជាផ្នែកសំខាន់ៗបី គឺ៖

  • ព័ត៌មានថ្មីៗ
  • ឯកសារដែលគេឧស្សាហ៍ស្នើសុំ
  • អ្វីៗដែលមានប្រយោជន៍

ព័ត៌មានថ្មីៗ ទំព័រដែលមាន ឯកសារ ការប្រកាសដំណឹង និង ព័ត៌​មាន​ផ្សេង​ៗ​ទៀត​ដែល​ទាក់​ទង​នឹង កម្ម​វិ​ធី/សកម្ម​ភាព ដែល​កំ​ពុង​ប្រ​ព្រឹត្ត​ទៅ ឬ​ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ (ឧ. ការ​ប្រ​ជុំ​រវាង មាតា​បិតា/​គ្រូ ការ​ប្រ​ឡង​ទូ​ទៅ ។ល។)

ឯកសារដែលគេឧស្សាហ៍ស្នើសុំ ទំព័រដែលផ្ទុកឯកសារសំ​ខាន់​ៗ ដែល​បាន​បែង​ចែក​ជា​បី​ផ្នែក៖

  • ឯកសារដែលគេឧស្សាហ៍ស្នើសុំជាងគេ -បញ្ជីរាយឈ្មោះឯកសារ រួមមាន ក្រម​សីល​ធម៌​នៃ​អា​កប្ប​កិ​រិ​យា​សិស្ស ថ្ងៃ​ខែ​សំ​ខាន់​ៗ​នៃ​ឆ្នាំ​សិក្សា​បច្ចុ​ប្បន្ន និង លិ​ខិត​សម្រាប់​ទាក់​ទង​ពេល​មាន​អា​សន្ន ។ល។
  • ឯកសារដែលបែងចែកទៅតាមប្រភេទ -បញ្ជីរាយឈ្មោះប្រភេទឯកសារ រួមមាន ច្បាប់ និង បទ​បញ្ជា របស់​​ក្រ​សួង​អប់​រំ ការ​ប្រ​ឡង​ទូ​ទៅ ការ​អប់​រំ​ពិ​សេស ការ​អប់​រំ​កុ​មារ​មុន​ថ្នាក់​មត្តេយ្យ និង ការ​ជ្រើស​រើស​សា​លា ។ល។
  • ផ្សេងៗ -ព័ត៌មានគ្រប់បែបយ៉ាង បណ្តាញតភ្ជាប់វ៉ិបសៃ និង បដា ដែល​ជួយ មាតា​បិតា​/អា​ណា​ព្យា​បាល ក្នុង​ការ​បង្កើន​ការ​អប់​រំ​របស់​កូន។

អ្វីៗដែលមានប្រយោជន៍ ទំព័រ​ដែល​មាន​បញ្ជី​រាយ​ឈ្មោះ​ដ៏​វែង អំ​ពី​អ្វី​ៗ​របស់​វ៉ិប​សៃ​នេះ ក្នុង​បំ​ណង​ជួយ​លោក​អ្នក​ក្នុង​ការ​ស្វែង​រក​ព័ត៌​មាន​ដែល​ពាក់​ព័ន្ធ។ ខាង​ក្រោម​នេះ​គឺ​ជា​ឧទា​ហរណ៍​ខ្លះ​ៗ៖

  • មណ្ឌលផ្តល់ជំនួយ”- បើសិនជាលោកអ្នកមានសំណួរ ឬ ការបារម្ភអ្វី ដែល​ទាក់​ទង​នឹង​ការ​អប់​រំ​របស់​កូន​លោក​អ្នក​ លោក​អ្នក​អាច​ប្រើ មធ្យោ​បាយ​នេះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​​ដឹង។ យើង​ខ្ញុំ​នឹង​ព្យា​យាម​ឲ្យ​អស់​ពី​សមត្ថ​ភាព ដើម្ប​បញ្ជូន សំ​ណួរ/​ការ​បា​រម្ភ របស់​លោក​អ្នក​ទៅ​ក្រុម​ដែល​ជាប់​ពាក់​ព័ន្ធ​ដើម្បី​ឲ្យ​គេ​ជួយ​ដោះ​ស្រាយ។
  • ប្រក្រតីទិនរបស់សាលា- នៅពេលចាប់ផ្តើមឆ្នាំសិក្សាមួយឆ្នាំៗ យើង​ខ្ញុំ​នឹង​រៀប​ចំ​ប្រ​ក្រ​តី​ទិនឌី​ជី​ថល​របស់​សា​លា​ ដែល​បង្ហាញ​ពី កម្ម​វិ​ធី/​សកម្ម​ភាព សំ​ខាន់​ៗ​ទាំង​អស់ (ឧ. ការ​ប្រ​ជុំ​រវាង មាតា​បិតា/​គ្រូ ការ​ប្រ​ឡង​ទូ​ទៅ ។ល។) លក្ខណៈ​ពិ​សេស​មួយ​របស់​ ប្រ​ក្រ​តី​ទិន​ឌី​ជី​ថល​នេះ​គឺ​ថា បើ​លោក​អ្នក​ចុច​លើ​ព័ត៌​មាន​ដែល​មាន​នៅ​ក្នុង​ប្រ​ក្រ​តី​ទិន​នេះ លោក​អ្នក​អាច​ឃើញ​បណ្តាញ​ត​ភ្ជាប់​ទៅ​នឹង​ឯក​សារ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​កម្ម​វិ​ធី​នោះ នៅ​ក្នុង​ប្រ​អប់​មួយ​ថ្មី បែប​នេះ​លោក​អ្នក​មិន​បាច់​លំ​បាក​ទៅ​រក​ឯក​សារ​ទាំង​នោះ​នៅ​កន្លែង​ផ្សេង​ទៀត​ឡើយ។
  • វេទិកាសម្រាប់ សំណួរ ចម្លើយ និង ខ្ញុំគិតពីកូន- លក្ខណៈពិសេសទាំងពីរនេះមាន ព័ត៌មាន និង ជំ​នួយ ជា​ច្រើន ដែល​អាច​ជួយ​ដល់​ការ​អប់​រំ​របស់​កូន​លោក​អ្នក។

ការណែនាំដោយសង្ខេបនេះ គ្រាន់តែបង្ហាញពីអ្វីៗដែល​មាន​នៅ​ក្នុង​វ៉ិប​សៃ​តែ​មួយ​ចំ​នួន​តូច​តែ​ប៉ុណ្ណោះ។ សូម​ចូល​មើល​វ៉ិប​សៃ ហើយ​ស្វែង​យល់​ពី​ព័ត៌​មាន និង​ជំ​នួយ​ ដែល​មាន​នៅ​ក្នុង​វ៉ិប​សៃ​នេះ ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត។

សូមទាក់ទងមកយើងខ្ញុំដោយចុចលើពាក្យ មិតិ និង សំណូមពរ នៅ​លើ​ទំ​ព័រ​វ៉ិប​សៃ​របស់​យើង​ខ្ញុំ បើ​សិន​ជា​លោក​អ្នក​មាន សំ​ណួរ និង យោ​បល់ អំ​ពី​ការ​បម្រើ​របស់​យើង​ខ្ញុំ។

សូម​អរ​គុណ​ចំ​ពោះការគាំទ្ររបស់លោកអ្នក។

មជ្ឈមណ្ឌលបកប្រែភាសារបស់ ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា