Home ·
[]

អ្វីៗដែលមាន ប្រយោជន៍


 បើ​សិន​ជា​លោក​អ្នក​មាន​សំ​ណួរ ឬ​ការ​បា​រម្ភ​អ្វី ដែល​ទាក់​ទង​នឹង​ការ​អប់​រំ​កូន​របស់​លោក​អ្នក លោក​អ្នក​អាចប្រើ មណ្ឌល​ផ្តល់​ជំ​នួយ ដើម្បី​ធ្វើ​ការ​សាក​សួរ។ យើង​ខ្ញុំ​នឹង​បញ្ជូន សំ​ណួរ របស់​លោក​អ្នក​ទៅ ក្រុម​ដែល​ជាប់​ពាក់​ព័ន្ធ​នៅ​ក្រ​សួង​អប់​រំ ដើម្បី​ឲ្យ​គេ​ឆ្លើយ​សំ​ណួរ ឬ​ដោះ​ស្រាយ​ការ​បា​រម្ភ ជូន​លោក​អ្នក។
 យើង​ខ្ញុំ​នឹង​បញ្ចូល កម្ម​វិ​ធី/សកម្ម​ភាព សំ​ខាន់​ៗទាំង​អស់ ទៅ​ក្នុង​ប្រ​ក្រ​តី​ទិន​ឌី​ជី​ថលនេះ។ លោក​អ្នក​អាច​ចង្អុល​ព្រួញ លើ​ថ្ងៃ​ខែ​នៃ​កម្ម​វិ​ធី​នោះ ហើយ​ចុច​លើ​ប្រ​អប់​កម្ម​វិ​ធី (ឧ. ការ​ប្រ​ជុំ​រវាង មាតា​បិតា/​គ្រូ ការ​ប្រ​ឡង​ទូ​ទៅ ។ល។) លោក​អ្នក​នឹង​ឃើញ​បណ្តាញ​ត​ភ្ជាប់​ទៅ​ឯក​សារ​ដែល​ទាក់​ទង​នឹង​កម្ម​វិ​ធី​នោះ នៅ​ក្នុង​ប្រ​អប់​មួយ​ទៀត។
 បើ​សិន​ជា​លោក​អ្នក​ទើប​មក​រស់​នៅ​ក្នុង​ទី​ក្រុង​នេះ ឬ​ទើប​នឹង​ផ្លាស់​ប្តូរ​ទៅ​អា​ស័យ​ដ្ឋាន​ថ្មី លោក​អ្នក​អាច​រក​មើល​សា​លា​នៅ​ក្នុង​តំ​បន់ ដែល​កូន​លោក​អ្នក​ត្រូវ​ទៅ​រៀន ដោយ​សរ​សេរ​អា​ស័យ​ដ្ឋាន បន្ទាប់​មក​ចុច​លើ​ពាក្យ “Find”
 សេចក្តីណែនាំអំពីការរាវរកព័ត៌មានតាមអុីនធ័រណិត​ ដែលអាចទុកក្នុងហោប៉ៅ បានរៀបចំឡើង​ ដើម្បី​ផ្ដល់​​ឯក​សារ​​យោង​តាម​អុីន​ធ័រ​ណិត​បាន​ឆាប់​រ​ហ័ស ចំ​ពោះ​ព័ត៌​មាន​ដែល​គេ​ឧស្សាហ៍​ស្នើ​សុំ ដូច​ជា ច្បាប់ និង​បញ្ញត្តិ របស់​ក្រ​សួង​អប់​រំ អង្គ​ប្រ​ជុំ​រវាង មា​តា​​បិ​តា និង​គ្រូ ការ​ផ្លាស់​ប្ដូរ​កាល​វិ​ភាគ​សា​លា និង​ថ្នាក់​រៀន​ភា​សា​អង់​គ្លេស​សម្រាប់​មនុស្ស​ពេញ​វ័យ​។ បណ្ដាញ​ត​ភ្ជាប់​វ៉ិប​សៃ​ទាំង​អស់​ត្រូវ​បាន​បង្កប់​នៅ​ក្នុង​ប័ណ្ណ​នេះ​។ នៅ​ពេល​លោក​​អ្នក​ចូល​មើល គ្រាន់​តែ​ចុច​លើ​​អា​ស័យ​ដ្ឋាន​វ៉ិប​សៃ ដើម្បី​ចូល​​ទៅ​វ៉ិប​សៃ​តាម​ការ​ជ្រើស​រើស​របស់​លោក​អ្នក​។ យើង​ខ្ញុំ​សុំ​ឲ្យ​លោក​អ្នក​ទាញ​យក ហើយ​រក្សា​ឯក​សារ​នេះ​ទុក​ក្នុង​កុំ​ព្យូទ័រ​របស់​លោក​អ្នក ​សម្រាប់​ប្រើ​នៅ​ថ្ងៃ​ក្រោយ​។
 បើសិនជាកូនលោកអ្នកត្រូវគេ សម្លុត​ធ្វើ​បាប ឬ យា​យី លោក​អ្នក​អាច​ប្រើ​មធ្យោ​បាយ​នេះ​ដើម្បី​ធ្វើ​សេច​ក្តី​រាយ​ការណ៍។
 នេះជាកន្លែងផ្ទុកព័ត៌មានសំខាន់ៗ ដែល​ទាក់​ទង​នឹង​ការ​អប់​រំ​របស់​កូន​លោក​អ្នក។ សូម​ចំ​ណាយ​ពេល​អាន និង​ស្វែង​យល់​ថែម​ទៀត។
 បើសិនជាលោកអ្នកចង់ទាក់ទងជាមួយ​គ្រូ​របស់​កូន និង​ជួយ​កូន​ក្នុង​ការ​កែ​លម្អ​ការ​សិក្សា​របស់​ពួក​គេ សូម​ស្វែង​យល់​ត្រង់​នេះ។
 បើសិនជាលោកអ្នកចង់ចុះឈ្មោះកូនក្នុង វិទ្យា​ស្ថាន​សិក្សា​តាម​អុីន​ធ័រ​ណិត​នៃ​ទី​ក្រុង​ហ្វី​ឡា​ដែល​ហ្វ្យ៉ា សូម​ចុច​លើ​រូប​នោះ ដើម្បី​ជ្រាប​ព័ត៌​មាន​បន្ថែម។

 បើសិនជាលោកអ្នកចង់ទទួលដំណឹង​បន្ទាន់​អំ​ពី​ការ​ផ្លាស់​ប្តូរ​កាល​វិ​ភាគ​សា​លា​តាម​ទូរ​ស័ព្ទ​ដៃ ឬ អុីមែល សូម​ទាក់​ទង​មក​យើង​ខ្ញុំ ដោយ​ចុច​លើ​រូប​នោះ។
 បើសិនជាលោកអ្នកចង់ដឹងអំពី ថ្នាក់​រៀន​ភា​សា​អង់​គ្លេស​សម្រាប់​មនុស្ស​ពេញ​វ័យ ដែល​នៅ​ជិត​ផ្ទះ​លោក​អ្នក សូម​ទាក់​ទង​មក​យើង​ខ្ញុំ​ដោយ​ចុច​លើ​រូប​នោះ។ សូម​កត់​សម្គាល់៖ ថ្នាក់​រៀន​ភា​សា​អង់​គ្លេស​ទាំង​នេះ មិន​ទាក់​ទង​នឹង​ក្រ​សួង​អប់​រំ​ទេ។
 បើសិនជាលោកអ្នករកឯកសារដែលលោក​អ្នក​ត្រូវ​ការ​មិន​ឃើញ ឬ​ទទួល​ឯក​សារ​ជា​ភា​សា​អង់​គ្លេស ពី​ក្រ​សួង​អប់​រំ ឬ ពី​សា​លា​របស់​កូន​លោក​អ្នក ហើយ​មិន​យល់​អត្ថ​ន័យ​នៅ​ក្នុង​លិ​ខិត​នោះ សូម​ទាក់​ទង​មក​យើង​ខ្ញុំ​ដើម្បី​សុំ​ជំ​នួយ ដោយ​ចុច​លើ​រូប​នោះ។