Home ·
[]

ឱកាសនៅ​រដូវក្ដៅ

លិខិតស្វាគមន៍កម្មវិធីរដូវក្ដៅឆ្នាំ២០១៧

 

ជូនចំពោះ មាតាបិតា/អាណាព្យាបាល៖

ក្រសួងអប់រំមានសេចក្ដីរីករាយនឹងប្រកាសថា យើងនឹងផ្ដល់កម្មវិធីនារដូវក្ដៅឲ្យសិស្សមួយចំនួន ក្នុងឆ្នាំ២០១៧ នេះ!

តាមការគ្រោងទុកជាមុនសម្រាប់កម្មវិធីនារដូវក្ដៅសម្រាប់ឆ្នាំនេះ យើង​ខ្ញុំគិតថាលោកអ្នកអាចមានសំណួរជាទូទៅ និង/ឬ សំណួរជាក់​លាក់ ដែលទាក់ទងនឹងកម្មវិធីនីមួយៗ។ ដោយ​មូល​ហេតុ​នេះ សូម​មើល​ព័ត៌​មាន​​​ទូ​​​ទៅ​ខាង​ក្រោម​នេះ ដែលទាក់ទងនឹងកម្មវិធីនារដូវក្ដៅទាំងអស់ ព្រមទាំងសេចក្ដីសង្ខេបនៃកលក្ខណៈពិសេសរបស់​កម្មវិធីនីមួយៗ រួមទាំង លក្ខណៈ​វិ​និច្ឆ័យ​នៃ​ការ​ជ្រើសរើសទទួលសិស្ស។

ព័ត៌មានទូទៅសម្រាប់កម្មវិធីទាំងអស់

  • កម្មវិធីទាំងអស់នឹងផ្ដល់ អាហារពេលព្រឹក និង អាហារថ្ងៃត្រង់ ដល់សិស្សគ្រប់គ្នា។
  • យើងខ្ញុំសង្ឃឹមថាសិស្សានុសិស្សនឹងគោរពតាមក្រមសីលធម៌នៃអា កប្ប​កិ​រិ​យា​សិស្ស ក្នុងកំឡុងពេលចូលរួមក្នុងកម្មវិធីនារដូវក្ដៅទាំង​អស់ ហើយសិស្សណាដែលមិនធ្វើតាមក្រមសីលធម៌នៃអាកប្បកិរិយាសិស្ស នឹងទទួលការដាក់វិន័យ។
  • សិស្សទាំងអស់ត្រូវចូលរួមក្នុងកម្មវិធីជារៀងរាល់ថ្ងៃ ដូចការដែលសាលាបានផ្ដល់ឲ្យ។

 

រៀនអក្សរសាស្រ្តតាមរយៈសិល្បៈគំនូរ

រៀនអក្សរ​សាស្រ្ត​តាមរយៈសិល្បៈគំនូរ មាននៅដប់សាលា ផ្ដល់ឲ្យសិស្ស​ដែលបានជ្រើសរើសដោយនាយកសាលា ពីសាលា​ទាំង​ដប់នោះ។ អ្នក​ចូល​រួម​នឹង​​បាន​ទទួល​​​បទ​​ពិ​សោធន៍​ពី​សកម្ម​ភាព​ជំ​​នួយ​​បន្ថែម​​នៃ​ការ​​សិក្សា​​ដែល​​កម្រ​​មាន ដែល​​បាន​​រួម​បញ្ចូល​ជា​មួយ​សិល្បៈគំនូរ ដើម្បីបង្កើនចំណេះដឹងក្នុងការអាន ដោយបង្កើន​ទំ​​នាក់​​ទំ​នង​របស់​សិស្ស​ជា​មួយ​នឹង​អ្វី​ៗ​ដែល​ពួក​គេ​អាន។ កម្មវិធីនេះនឹងផ្ដល់ឲ្យសិស្សពីថ្ងៃទី១០ ដល់ ថ្ងៃទី២១ ខែកក្កដា ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ពីម៉ោង ៨:៣០ ព្រឹក ដល់ ម៉ោង ២:៤៥ ល្ងាច។ សិស្សនឹងបាន​​ទទួល​អា​ហារ​ពេល​ព្រឹក និង​អា​ហារថ្ងៃត្រង់។ នឹងមិនមានផ្ដល់យានជំនិះឲ្យទេ។ ចំនួនសិស្សសរុប ប្រហែលជា៖ ៦០០ នាក់

រៀនអក្សរសាស្រ្តតាមរយៈសិល្បៈគំនូរ - ព័ត៌មានបន្ថែម៖

ថ្ងៃខែសម្រាប់កម្មវិធី៖            ថ្ងៃទី១០ ដល់ ថ្ងៃទី២១ ខែកក្កដា (ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)

ម៉ោងសម្រាប់កម្មវិធី៖          ម៉ោង ៨:៣០ ព្រឹក ដល់ ម៉ោង ២:៤៥ ល្ងាច។

មាតាបិតា/អាណាព្យាបាល ត្រូវទាក់ទងទៅនាយកសាលារបស់ ពួកគាត់ ដើម្បីបញ្ជាក់ថាតើសាលារបស់ពួកគាត់ ចូលរួមឬអត់។

 

ការិយាល័យផ្នែកកម្មវិធីត្រៀមខ្លួនសម្រាប់ មហាវិទ្យាល័យ និង អាជីព (OCCR) ឆ្នាំ២០១៧

ការិយាល័យផ្នែកកម្មវិធីត្រៀមសម្រាប់ មហាវិទ្យាល័យ និង អាជីព ជួយ​សិស្ស​​​ដែល​ឡើង​ទៅ ថ្នាក់ទី៩ និង ថ្នាក់​ទី១០ នៅ​តាម​វិទ្យា​ល័យ​ក្នុង​ទី​ក្រុង​ហ្វី​ឡា​ដែល​ហ្វ្យ៉ា​មួយ​ចំ​នួន។ កម្ម​វិ​ធី​ទាំង​នេះ​បាន​រៀប​ចំ​ឡើង​ដើម្បី​បង្កើន​ជោគ​ជ័យ​នៅ​ពេល​ផ្លាស់​ប្ដូរ​ទៅ​រៀន​នៅ​មហា​វិទ្យា​ល័យ ដោយ​រួម​បញ្ចូល​ការ​អភិ​វឌ្ឍន៍​ភាព​ជា​អ្នក​ដឹក​នាំ ការ​សិក្សា​ឲ្យ​មាន​ចំ​ណេះ​បន្ថែម និង​ការ​ត្រៀម​ខ្លួន​សម្រាប់​ក្រោយ​ពេល​រៀន​ចប់​ពី​វិទ្យា​ល័យ។

មាតាបិតា/អាណាព្យាបាល ត្រូវទាក់ទងទៅនាយកសាលារបស់ ពួកគាត់ ដើម្បីបញ្ជាក់ថាតើសាលារបស់ពួកគាត់ ចូលរួមឬអត់។

ក. កម្មវិធី ជួយធ្វើឲ្យមានគំនិតរហ័សរហួន/Agile Minds

កម្មវិធី ជួយធ្វើឲ្យមានគំនិតរហ័សរហួន នឹងឲ្យសិស្សចូលរួមក្នុងសកម្ម ភាព​ដោះស្រាយចំណោទពិបាកៗ ដែលគេបានកត់សម្គាល់ថាជាប់ទាក់ទងនឹងជោគជ័យផ្នែក ពិជគណិត និងគណិតវិទ្យាកម្រិតខ្ពស់។ សកម្ម​ភាព​នៃកម្មវិធីនេះ ស្របជាមួយនឹង​ខ្នាត​គំ​រូ​នៃ​ការ​ត្រៀម​ខ្លួន​សម្រាប់ មហា​វិទ្យា​ល័យ និង មូល​ដ្ឋាន​នៃ​ខ្នាត​គំ​រូ​គណិត​វិទ្យា ហើយចំណេះដឹង និងការប៉ិនប្រ​សប់ ដែលសិស្សបានរៀននៅក្នុងរដូវក្ដៅ នឹងជួយ ជំរុញ ពង្រឹង និង ចែក​ចាយ​ដល់មិត្តរួមថ្នាក់ នៅ​ក្នុង​កំ​ឡុង​ឆ្នាំ​សិក្សា។

កម្មវិធី ជួយធ្វើឲ្យមានគំនិតរហ័សរហួន - ព័ត៌មានបន្ថែម៖

សាលាដែលចូលរួម៖ វិទ្យាល័យ Frankford, Kensington, Sayre, និង South Philadelphia

ថ្ងៃខែសម្រាប់កម្មវិធី៖            ថ្ងៃទី ៥ ដល់ ថ្ងៃទី២៧ ខែកក្កដា

ម៉ោងសម្រាប់កម្មវិធី៖          ម៉ោង ៩ ព្រឹក ដល់ ម៉ោង ១ រសៀល។      (ថ្ងៃច័ន្ទ ដល់ ថ្ងៃព្រហស្បតិ៍)

ចំនួនសិស្សចុះឈ្មោះ៖ ២៥ នាក់ ក្នុងមួយកន្លែង

. កម្មវិធី សម្រេចបានលទ្ធផលដ៏អស្ចារ្យ/Achieve Greatness

កម្មវិធី សម្រេចបានលទ្ធផលដ៏អស្ចារ្យ នឹងយកចិត្តទុកដាក់ជុំវិញការរីកចម្រើនផ្នែកអក្សរសាស្រ្ត ការប៉ិនប្រសប់ដែលមិនទាក់ទងនឹងការគិត សិក្សា​ពី​បណ្ដុះ​​ភាព​ជា​អ្នក​ដឹក​នាំ និង ការពិសោធន៍។ ជារៀងរាល់ថ្ងៃ សិស្ស​​នឹង​ចំណាយពេលរៀនពីចំណេះដឹងទាំងនេះ ដើម្បី​រៀប​ចំ​ខ្លួន​សម្រាប់ដំណាក់កាលបន្ទាប់ នៅ​​ពេល​​ចូល​រៀន​នៅវិទ្យាល័យ។

កម្មវិធី សម្រេចបានលទ្ធផលដ៏អស្ចារ្យ - ព័ត៌មានបន្ថែម៖

សាលាដែលចូលរួម៖ Penn Treaty

ថ្ងៃខែសម្រាប់កម្មវិធី៖         ថ្ងៃទី ៥ ដល់ ថ្ងៃទី២៧ ខែកក្កដា

ម៉ោងសម្រាប់កម្មវិធី៖          ម៉ោង ៩ ព្រឹក ដល់ ម៉ោង ១ រសៀល។       (ថ្ងៃច័ន្ទ ដល់ ថ្ងៃព្រហស្បតិ៍)

ចំនួនសិស្សចុះឈ្មោះ៖ ៤០ នាក់

. កម្មវិធី ភាពជាអ្នកដឹកនាំ ការសិក្សា និង ការអភិវឌ្ឍន៍ (L.E.A.D.)

កម្មវិធី L.E.A.D. នឹងផ្ដល់កម្មវិធីនៅរដូវក្ដៅ សម្រាប់សិស្សដែលឡើងថ្នាក់ទី៩ រួមមាន ការបណ្ដុះភាពជាអ្នកដឹកនាំ ការ​​បង្រៀន​​បន្ថែម​​ផ្នែក​​វិជ្ជា​​ទូ​ទៅ និង ការ​​​ត្រៀម​​ខ្លួន​​សម្រាប់​​ពេល​រៀន​​ចប់​​ពី​​វិទ្យា​​ល័យ។ ជា​បន្ថែម​​​ទៀត កម្ម​វិ​ធី​នេះ នឹង​​ត្រៀម​​សិស្សដែលឡើងថ្នាក់ទី៩ សម្រាប់ការផ្លាស់ប្ដូរទៅវិទ្យាល័យ។

កម្មវិធី ភាពជាអ្នកដឹកនាំ សិក្សា និង ការអភិវឌ្ឍន៍៖ ព័ត៌មានបន្ថែម៖

សាលាដែលចូលរួម៖ Participating Schools: Bartram, Ben Franklin, Dobbins, Edison, Sharswood School, Kensington, Kensington Health Science, Lincoln, George Washington, Mastbaum, Penn Treaty, Sayre, School of the Future, South Philadelphia, The U School & West Philadelphia

ថ្ងៃខែសម្រាប់កម្មវិធី៖            ថ្ងៃទី ១០ ដល់ ថ្ងៃទី២១ ខែកក្កដា

ម៉ោងសម្រាប់កម្មវិធី៖          ម៉ោង ៨:៣០ ព្រឹក ដល់ ម៉ោង ១ រសៀល។      (ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)   

ចំនួនសិស្សចុះឈ្មោះ៖ ២៥ នាក់ ក្នុងមួយកន្លែង

. កម្មវិធី​ បន្តការសិក្សានៅរដូវក្ដៅ (វិទ្យាល័យ Northeast)

កម្មវិធីបន្ដការសិក្សានៅរដូវក្ដៅ នៅវិទ្យាល័យ Northeast នឹងផ្ដល់កម្មវិធីនៅរដូវក្ដៅដល់សិស្សដែលឡើងថ្នាក់ទី៩ រួមមាន ការ​បណ្ដុះ​ភាព​ជា​អ្នកដឹកនាំ ការ​បង្រៀន​បន្ថែម​ផ្នែក​វិជ្ជា​ទូ​ទៅ និង ការ​​ត្រៀម​​ខ្លួន​សម្រាប់​​ពេល​​រៀន​​ចប់​​ពី​​វិទ្យា​​ល័យ។ ជា​បន្ថែម​ទៀត កម្ម​វិ​ធី​នេះ នឹង​ត្រៀម​សិស្ស​ដែល​ឡើង​ថ្នាក់​ទី​៩ សម្រាប់​ការ​ផ្លាស់​ប្ដូរ​ទៅ​វិទ្យា​ល័យ។

កម្មវិធី​ បន្តការសិក្សានៅរដូវក្ដៅ (វិទ្យាល័យ Northeast) - ព័ត៌មានបន្ថែម៖

សាលាដែលចូលរួម៖ វិទ្យាល័យ Northeast (ទីកន្លែង វិទ្យាល័យ Lincoln)

ថ្ងៃខែសម្រាប់កម្មវិធី៖         ថ្ងៃទី៥ ដល់ ថ្ងៃទី២៨ ខែកក្កដា

ម៉ោងសម្រាប់កម្មវិធី៖          ម៉ោង ៨:៣០ ព្រឹក ដល់ ម៉ោង ១ រសៀល។      (ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)   

ចំនួនសិស្សចុះឈ្មោះ៖ ៣០០ នាក់

. កម្មវិធី ហ្គៀអាប់នៃ វិទ្យាស្ថានផ្នែកដឹកនាំ (GEAR UP) នារដូវក្ដៅ

កម្មវិធីហ្គៀអាប់នៃ វិទ្យាស្ថានផ្នែកដឹកនាំ នារដូវបក្ដៅ គឺជាកម្មវិធីដែលមានរយៈពេលមួយសប្ដាហ៍ សម្រាប់​សិស្ស​ដែល​ឡើង​ថ្នាក់​ទី​១០ បាន​រៀប​ចំ​ឡើង​ដើម្បី​ផ្ដល់ ការ​បង្រៀន​បន្ថែម​ផ្នែក​វិជ្ជា​ទូ​ទៅ ការ​​ស្វែង​​យល់​​ពី​អា​​ជីព និង​ការ​អភិ​វឌ្ឍន៍​ភាព​ជា​អ្នក​ដឹក​នាំ។ កម្ម​វិ​ធី​នេះ​នឹង​ផ្ដោត​ទៅ​លើ ការ​ស្វែង​​យល់​ពី​អា​ជីព ផ្ដល់​ឱ​កាស​ទាក់​ទង​ជា​មួយ​អ្នក​ជំ​នាញ​នៅ​ក្នុង​តំ​បន់ ផ្នែក​អា​ជីព​ផ្សេង​ៗ ពី​ក្រុម​ហ៊ុន​ឯក​ជន សា​ធា​រណៈ និង ពី​​អង្គ​ការ​​មនុស្ស​ធម៌។ 

កម្មវិធីហ្គៀអាប់នៃ វិទ្យាស្ថានផ្នែកដឹកនាំ នារដូវ ក្ដៅ - ព័ត៌មានបន្ថែម៖

ទីកន្លែង៖ វិទ្យាល័យ School of the Future និង មហាវិទ្យាល័យ Pierce

ថ្ងៃខែសម្រាប់កម្មវិធី៖         ថ្ងៃទី១០ ដល់ ទី១៤ ខែកក្កដា (វិទ្យាល័យ School of the Future) ថ្ងៃទី១៧ ដល់ ទី២១ ខែកក្កដា (មហាវិទ្យាល័យ Pierce)

ម៉ោងសម្រាប់កម្មវិធី៖          ម៉ោង ១០:០០ ព្រឹក ដល់ ម៉ោង ២ រសៀល។      (ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)   

ចំនួនសិស្សចុះឈ្មោះ៖ ៤០ នាក់ ក្នុងមួយកន្លែង

សូមកត់សម្គាល់៖ កម្មវិធីនេះសម្រាប់តែសិស្សដែលគេសុំឲ្យចូលរួម តែប៉ុណ្ណោះ គឺសិស្សក្នុងកម្មវិធី ហ្គៀអាប់។

 

មណ្ឌលសម្រាប់សិស្ស ថ្នាក់ទី១១ និង ថ្នាក់ទី១២ (រៀនបង្គ្រប់ពិន្ទុ)

ថ្នាក់ទី១១ - សិស្សមិនអាចរៀនបង្គ្រប់ពិន្ទុលើសពីពីរ (២) ពិន្ទុ បានទេ ក្នុងមុខវិជ្ជា អង់គ្លេស ប្រវត្តិសាស្រ្ត គណិតវិទ្យា វិទ្យាសាស្រ្ត ឬ ភាសា​អេស្ប៉ា​ញ៉ុល។ សា​លា​ផ្ដល់​មុខ​វិជ្ជា​រៀន​បង្គ្រប់​ពិន្ទុ​ទាំង​នេះ​ដល់​សិស្ស​ថ្នាក់​ទី១១ ដែលបានចុះឈ្មោះនៅក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា ដូចបានបញ្ជាក់នៅក្នុង បណ្ដាញកុំព្យូទ័ររបស់សាលា (SCN)

ថ្នាក់ទី១២ - សិស្សមិនអាចរៀនបង្គ្រប់ពិន្ទុលើសពីពីរ (២) ពិន្ទុ បានទេ និង/ឬ កិច្ចការដែលទាក់ទងនឹងមុខវិជ្ជាជាច្រើន និងត្រូវបញ្ចប់ការសិក្សានៅពេលចប់កម្មវិធីសិក្សានៅរដូវក្ដៅ។ សា​លា​ផ្ដល់​មុខ​វិជ្ជា​រៀន​បង្គ្រប់​ពិន្ទុ​ទាំង​នេះដល់សិស្សថ្នាក់ទី១២ ដែលបានចុះឈ្មោះនៅក្រសួងអប់រំនៃទីក្រុង​ហ្វីឡាដែលហ្វ្យ៉ា ដូចបានបញ្ជាក់នៅក្នុង បណ្ដាញកុំព្យូទ័ររបស់សាលា (SCN)

 

មណ្ឌលសម្រាប់សិស្ស ថ្នាក់ទី១១ និង ថ្នាក់ទី១២ - ព័ត៌មានបន្ថែម៖

ទីកន្លែង៖      វិទ្យាល័យ Benjamin Franklin

ទូរស័ព្ទ៖       ២១៥-៤០០-៧៦០០

ថ្ងៃខែ៖        ​ ថ្ងៃទី២៦ ខែមិថុនា ដល់ ថ្ងៃទី២៧ ខែកក្កដា (ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)

ម៉ោង៖ ៨ ព្រឹក ដល់ម៉ោង ១:១៥ រសៀល

វគ្គទី១៖          ម៉ោង ៨ ព្រឹក ដល់ម៉ោង ១០:៣០ ព្រឹក

វគ្គទី២៖          ម៉ោង១០:៤៥ ព្រឹក ដល់ម៉ោង ១:១៥ រសៀល

ការចុះឈ្មោះ៖ សិស្សថ្នាក់ទី១១ និង ថ្នាក់ទី១២ នឹងត្រូវបានចុះឈ្មោះ​ឲ្យ​ជា​មុនដោយ ប្រធានកាន់បញ្ជីឈ្មោះ នៅសាលានីមួយៗ។ ការចុះឈ្មោះឲ្យជាមុនចាប់ផ្ដើមពី ថ្ងៃទី១ ដល់ថ្ងៃទី១៧ ខែមិថុនា។​ ការ​មក​ចុះ​ឈ្មោះ​ដោយ​ផ្ទាល់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមិថុនា។

តម្រូវការសម្រាប់ពិន្ទុ៖ មិនអាចអវត្តមានលើសពី ពីរ (២) ដង បានទេ (មាន​​មូលហេតុ ឬ គ្មានមូលហេតុ) ហើយប្រឡងជាប់នៅពេល ប្រឡងពាក់​កណ្ដាលឆ្នាំ ប្រឡងផ្ដាច់ព្រាត់ និង​ត្រូវ​តាម​លក្ខណៈ​វិ​និច្ឆ័យ​នៃ​ការ​ចូល​រួម​ក្នុង​ថ្នាក់​រៀន។

ថ្ងៃប្រឡងពាក់កណ្ដាលឆ្នាំ៖      ថ្ងៃអង្គារ ទី១១ ខែកក្កដា

ថ្ងៃប្រឡងផ្ដាច់ព្រាត់៖      ថ្ងៃច័ន្ទ ទី២៥ ខែកក្កដា

ការបញ្ចប់ការសិក្សា៖ សញ្ញាប័ត្រនឹងចែកនៅថ្ងៃទី២៧ ខែកក្កដា នៅក្នុងពិធីបញ្ចប់ការសិក្សា ឲ្យ​ដល់​សិស្ស​ដែល​ធ្វើ​បាន​តាម​តម្រូវ​ការ​នៃ​ការ​បញ្ចប់​ការ​សិក្សា​គ្រប់​មុខ​វិជ្ជា​សម្រាប់​បញ្ចប់​ការ​សិក្សា​ទាំង​អស់ -- ដោយ​​គ្មាន​ករណី​​លើក​លែង​ទេ។

មាតាបិតា/អាណាព្យាបាល អាចទាក់ទងទៅអ្នកផ្ដល់ឱវាទ ឬ ប្រធានកាន់បញ្ជីឈ្មោះ នៅសា​លារបស់ពួកគាត់ អំពីសិទ្ធិនៃការចូលរួមក្នុងកម្មវិធីនេះ។

 

កម្មវិធីបន្ថែមថ្ងៃសិក្សា (ESY)

កម្មវិធីបន្ថែមថ្ងៃសិក្សាផ្ដល់ ការអប់រំពិសេស និង ការបម្រើដែលពាក់ព័ន្ធផ្សេង​ៗ​ទៀត ដល់សិស្សពិការ លើសពី១៨០ថ្ងៃ នៃថ្ងៃសិក្សាធម្មតា នៅ​ក្នុងឆ្នាំសិក្សា។ ច្បាប់សម្រាប់ការអប់រំជនពិការម្នាក់ៗ (IDEA) ដែល​ជា​ច្បាប់សម្រាប់ការអប់រំពិសេសរបស់រដ្ឋសហព័ន្ធ ចែងថា ក្រសួងអប់រំ វិទ្យាស្ថានផ្ដល់ការអប់រំ និងសាលាឆាទ័រ ត្រូវផ្ដល់ការបន្ថែមថ្ងៃសិក្សាបើសិនជាសិស្សត្រូវការការបម្រើទាំងនេះ ដើម្បី​ទទួល​បាន​ការ​អប់​រំ​របស់​រដ្ឋ ដែលសមរម្យ ដោយឥតគិតថ្លៃ (FAPE)។ ក្នុងករណីខ្លះ ការអាក់ខាននៃកម្មវិធីសិក្សា ដូចជា វិស្សមកាលនៅរដូវក្ដៅ នឹងបណ្ដាលឲ្យសិស្សពិការបាត់បង់ចំណេះដឹង​ជា​​មូលដ្នានជាច្រើន ហើយ​ត្រូវ​ចំ​ណាយ​​​​ពេល​​ដ៏​យូរ​ដើម្បី​រៀន​ឲ្យ​ចេះនូវចំ​ណេះ​ដឹងទាំងនេះវិញ នៅពេលសាលាចាប់ផ្ដើមបង្រៀនវិញ។ ការ​បន្ថែម​ថ្ងៃ​សិក្សា ត្រូវផ្ដល់ឲ្យក្នុងកំឡុងពេលវិស្សមកាល ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​ការ​បង់​បាត់​ទាំង​នេះ។

 កម្មវិធីបន្ថែមថ្ងៃសិក្សា (ESY) - ព័ត៌មានបន្ថែម៖

ថ្ងៃខែសម្រាប់កម្មវិធី៖         ថ្ងៃទី១១ ខែកក្កដា ដល់ថ្ងៃទី១៧ ខែសីហា           (ថ្ងៃអង្គារ ដល់ ថ្ងៃព្រហស្បតិ៍)

ម៉ោងសម្រាប់កម្មវិធី៖          ម៉ោង :០០ ព្រឹក ដល់ម៉ោង ១ រសៀល។     

កម្មវិធីបន្ថែមថ្ងៃសិក្សា ជាទូទៅសាលាផ្ដល់ឲ្យនៅក្នុងអាគាររបស់ក្រសួងអប់​រំ នៅថ្ងៃ អង្គារ ពុធ និងថ្ងៃ ព្រហស្បតិ៍ ពីម៉ោង ៩ ព្រឹក ដល់​ម៉ោង ១ រសៀល ក្នុង​រយៈ​ពេល​ប្រាំ​មួយសប្ដាហ៍ នៅ​រដូវក្ដៅ (ថ្ងៃទី១១ ខែ​កក្កដា ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧)។ ទោះជាដូច្នេះក៏ដោយ កម្ម​វិ​ធី​បន្ថែមថ្ងៃសិក្សានេះគ្មាន ចំនួន ប្រភេទ ឬ រយៈពេល ពិតប្រាកដទេ។ សិស្សម្នាក់​ៗ​មានសិទ្ធិទទួលការបម្រើដែលចាំបាច់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សិស្សទទួលការអប់រំដែលសមរម្យ ត្រូវតាមសេចក្ដីត្រូវការរបស់ខ្លួន។ លោកអ្នកត្រូវពិ​ភាក្សា​គ្នានៅពេលប្រជុំជាមួយក្រុម IEP ម្ដងៗ ថា​តើ​សិស្ស​ត្រូវ​ការ ការបម្រើ តិច ច្រើន ឬ​ក៏​ការ​បម្រើ​ដ៏​ទៃ​ផ្សេង​ទៀត។

មាតាបិតា/អាណាព្យាបាល របស់សិស្សពិការត្រូវទាក់ទងទៅ អ្នកធ្វើទំនាក់ទំ​នងផ្នែកអប់រំពិសេស (SEL) ឬ នាយកសាលា របស់កូន ដើម្បីសាកសួរអំពីសិទ្ធិ​នៃការចូលរួម។

 

កម្មវិធីសម្រាប់ ក្មេង និង យុវវ័យ អន្តោប្រវេសន៍ នារដូវក្ដៅ (ICY) ឆ្នាំ២០១៧

កម្មវិធីសម្រាប់ ក្មេង និង យុវវ័យ អន្តោប្រវេសន៍ នារដូវក្ដៅ ​​គឺសម្រាប់ សិស្សដែលត្រូវរៀនភាសាអង់គ្លេស (ELLs) ដែលបច្ចុប្បន្ននេះ រៀនថ្នាក់ទី៤ ដល់ថ្នាក់ទី៧ (នឹង​ចូល​រៀន​ពី​ថ្នាក់​ទី​៥ ដល់​ថ្នាក់​ទី​៨) ដែល​​ជា​សិស្ស​​ទើប​មកដល់ប្រទេសនេះក្នុងពេលថ្មីៗ (តិចជាង៣ឆ្នាំ)។ កម្មវិធីនៅពេលព្រឹកនឹងរួមបញ្ចូល ការបង្ហាត់បង្រៀន ភាសាអង់គ្លេស និង គណិតវិទ្យា ដែល​​បង្រៀន​​ដោយ​​គ្រូ​​របស់​​ក្រ​​សួង​អប់​រំ​នៃ​ទី​ក្រុង​ហ្វី​ឡា​ដែល​​​ហ្វ្យ៉ា។ កម្មវិធីនៅថ្ងៃរសៀលរួមមាន មុខវិជ្ជាបង្កើនចំណេះដឹងផ្នែក សិល្បៈគំនូរ ដន្រ្តី និង ល្ខោន។ មុខ​វិជ្ជា​ទាំង​នេះ​នឹង​មើល​ទទួល​ខុស​ត្រូវ​​ដោយ អង្គ​​ការ​នៅ​ក្នុង​សហគមន៍។

កម្មវិធីសម្រាប់ ក្មេង និង យុវវ័យ អន្តោប្រវេសន៍ នារដូវក្ដៅ - ព័ត៌មានបន្ថែម៖

ថ្ងៃខែសម្រាប់កម្មវិធី៖    ថ្ងៃទី៥ ដល់ ទី២៨ ខែកក្កដា (ថ្ងៃខុសៗគ្នា ទៅ​តាមកន្លែងនីមួយៗ)

ម៉ោងសម្រាប់កម្មវិធី (ពេលព្រឹក)៖ អាហារពេលព្រឹក (ម៉ោង ៨:០ ដល់ ៩ ព្រឹក)

កម្មវិធី (ម៉ោង ៩ ដល់ ១២ ថ្ងៃត្រង់)

ម៉ោងសម្រាប់កម្មវិធី (ថ្ងៃរសៀល)៖ អាហារថ្ងៃត្រង់ (ម៉ោង ១២ ដល់ ១២:០ ថ្ងៃត្រង់)

កម្មវិធី    (ម៉ោង ១២:៣០ ដល់ ៣ រសៀល)

មាតាបិតា/អាណាព្យាបាល ត្រូវទាក់ទងទៅនាយកសាលារបស់ពួកគាត់ ដើម្បីបញ្ជាក់ថាតើគេបានសុំឲ្យកូនចូលរួមឬអត់។

 

កម្មវិធី ស្ព្រីងប៊ត (Springboard) នៅរដូវក្ដៅ

កម្មវិធី ស្ព្រីងប៊ត នៅរដូវក្ដៅ ផ្ដល់កម្មវិធីសិក្សាអក្សរសាស្រ្តនៅរដូវក្ដៅ រយៈពេលប្រាំសប្ដាហ៍ ដល់សិស្ស ថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៤ បច្ចុប្បន្ន និង​ក្រុម​គ្រួ​សារ​របស់​ពួក​គេ​នៅ​សា​​លា​ប្រាំ​ពីរ។ កម្ម​​វិ​​ធី​​នេះ​​ព្យា​​យាម​បិទ​​គម្លាត​ជោគជ័យនៃការអានតាមរយៈ គ្រូបង្ហាត់ រួមបញ្ចូលសមាជិកគ្រួសារ ដាក់​ទិស​ដៅ និង លើកទឹកចិត្ត ដើម្បីបន្ថយការបាត់បង់ការសិក្សានៅរដូវក្ដៅ។ សមាសភាគនៃកម្មវិធីរួមមាន ចុះ​ទៅ​តាម​ផ្ទះ ការ​បង្ហាត់​​បង្រៀន​​អក្សរ​សាស្រ្ត​​កន្លះ​ថ្ងៃ ការប្រជុំនិយាយពន្យល់ដល់ក្រុមគ្រួសារ និងការសិក្សាបន្ថែម​ទៀតសម្រាប់សិស្សា​នុ​សិស្ស។ សិស្ស​សរុប​ប្រ​ហែល​ជា៖ ៨០០ នាក់

កម្មវិធី ស្ព្រីងប៊ត នៅរដូវក្ដៅ - ព័ត៌មានបន្ថែម៖

ថ្ងៃខែសម្រាប់កម្មវិធី៖         ថ្ងៃទី១០ ខែកក្កដា ដល់ ទី១១ ខែសីហា (ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)

ម៉ោងសម្រាប់កម្មវិធី៖ ម៉ោង ៨:០ ព្រឹក ដល់ម៉ោង ១២:៣០ រសៀល)

មាតាបិតា ត្រូវទាក់ទងទៅនាយកសាលារបស់ពួកគាត់ ដើម្បីបញ្ជាក់ថាតើគេបានសុំឲ្យកូនរបស់ពួកគាត់ចូលរួមឬអត់។

 

កម្មវិធីអប់រំផ្នែក អាជីព និង បច្ចេកទេស ដែលអាចរកការងារធ្វើបាននៅរដូវ​ក្ដៅ

តាមរយៈនៃការិយាល័យអប់រំផ្នែក អាជីព និង បច្ចេកទេស ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា នឹងផ្ដល់ការងារក្នុងរដូវក្ដៅ និង ឱកាសបង្កើនចំ​ណេះ​​ដឹង ដល់​សិស្ស​វិទ្យា​ល័យ​ដែល​មាន​អា​យុ​ពី ១៤ ដល់ ១៨​ ឆ្នាំ។ កម្មវិធីធ្វើការនៅរដូវក្ដៅនៃកម្មវិធីអប់រំផ្នែក អាជីព និង បច្ចេកទេស គឺជាកម្មវិធីថ្មី ដែលអាចផ្ដល់ឱកាសដល់សិស្ស CTE ដែល​បច្ចុ​ប្បន្ន​នេះ​រៀន​នៅ​សា​លា​រដ្ឋ​នៃ​ទី​ក្រុង​ហ្វី​ឡា​ដែល​ហ្វ្យ៉ា ទទួល​​បទ​​ពិ​​សោធន៍​ការ​​​ងារ​​​ដែល​​មាន​​តម្លៃ និងបណ្ដុះចំណេះដឹងជាក់ស្ដែង ដែលអាចយកទៅប្រើនៅកន្លែងធ្វើការ។ កម្ម​វិ​ធី​ធ្វើ​ការ​នៅ​រដូវ​​ក្ដៅ​គឺ​ជា​ការ​ពង្រីក​បន្ថែម​របស់​កម្ម​វិ​​ធី​សិក្សា ដែលសិស្សក្នុងកម្មវិធីអប់រំផ្នែក អា​ជីព និង បច្ចេក​ទេស សិក្សានៅក្នុងឆ្នាំសិក្សា។ ឱកាសនេះ ផ្ដល់​ឲ្យ​សិស្ស​ទទួល​បាន​នូវ​បទ​ពិ​សោធន៍​នៅ​ក្នុង​ជី​វិត​រស់​នៅ​ជាក់​ស្ដែង ដែល​សិស្ស​មិន​អាច​រៀន​បាននៅក្នុងថ្នាក់។

កម្មវិធីអប់រំផ្នែក អាជីព និង បច្ចេកទេស ដែលអាចរកការងារធ្វើបាននៅរដូវក្ដៅ - ព័ត៌មានបន្ថែម៖

ម៉ោងសម្រាប់កម្មវិធី៖ ខុសៗគ្នា ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ ល្ងាច

ថ្ងៃខែសម្រាប់ សិស្ស និង បុគ្កលិក៖ ថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី៣ ខែកញ្ញា

មាតាបិតា/អាណាព្យាបាល ត្រូវទាក់ទងទៅគ្រូ CTE របស់កូនពួកគាត់ ដើម្បី​បញ្ជាក់ថាតើគេបានសុំឲ្យកូនចូលរួមឬអត់។

 

កម្មវិធីក្រៅម៉ោងសិក្សា (OST)

ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ាផ្ដល់ កម្មវិធីក្រៅម៉ោងសិក្សា ជាច្រើន ក្នុងកំឡុងឆ្នាំសិក្សា ដែលដំណើរការដោយអង្គការមិនរកកម្រៃ។ នៅរដូវ​ក្ដៅ ភាគ​ច្រើនកម្មវិធីទាំងនេះ ជាកម្មវិធី សាំមើខេម្ព (summer camps) ដែល​មាន​រយៈ​ពេល​ប្រាំ​មួយ​សប្ដាហ៍ ផ្ដល់​ឲ្យពេញថ្ងៃ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ តាមធម្មតា កម្មវិធីទាំងនេះជ្រើសរើស និង ផ្ដល់ឲ្យសិស្ស ពី​សា​លា​ដែល​ពួក​គេ​ដំ​ណើរការកម្មវិធីនេះ ហើយ​កន្លែង​សម្រាប់​ទទួល​​សិស្ស​​ឲ្យ​​ចូល​រួម​កម្ម​វិ​ធី​នេះ ពេញ​យ៉ាង​ឆាប់​រហ័ស។

កម្មវិធីក្រៅម៉ោងសិក្សា - ព័ត៌មានបន្ថែម៖

ថ្ងៃខែសម្រាប់កម្មវិធី៖         ថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី១៨ ខែសីហា (ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)

ដោយសារកម្មវិធីទាំងនេះផ្ដល់ឲ្យដោយអង្កការពីក្រៅក្រសួង បើលោកអ្នកមានសំណួរ ឬការបារម្ភអ្វី សូមទាក់ទងទៅអង្គការដែលចាត់ចែងកម្មវិធីទាំងនោះ ជាជាងទាក់ទងមកក្រសួងអប់រំ។

ឱកាស​សម្រាប់សិស្ស ដើម្បីរៀនបង្គ្រប់ពិន្ទុ នៅរដូវក្ដៅ ឆ្នាំ២០១៧