Home ·
[]

ការជ្រើសរើសសាលា


                      

 ជូន​ចំ​ពោះ មា​តា​បិ​តា​/​អា​ណា​ព្យា​បាល និង សិស្សា​នុ​សិស្ស

ការ​ជ្រើស​រើស​សា​លា​ដែល​ល្អ​​​បំ​​ផុត​​សម្រាប់​កូន​លោក​អ្នក ឬ​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់ មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ​។ ក្រ​សួង​អប់​រំ​ផ្ដល់​ការ​ជ្រើស​រើស​សា​លា និង កម្មវិ​ធី​ផ្សេង​ៗ ដ៏​ច្រើន សូម្បី​តែ​​បុគ្គល​ដែល​មាន​បទ​ពិ​សោធន៍​ច្រើន​បំ​ផុត ក៏​ត្រូវ​ចំ​ណាយ​ពេល​ពិ​និត្យ​មើល​ដោយ​ហ្មត់​ចត់​ដែរ​។ នេះ​ហើយ​ដែល​ជា​មូល​ហេតុ នាំ​ឲ្យ​យើង​ខ្ញុំ​រៀប​ចំឲ្យ​មាន​ព័ត័​​មាន​​ដែល​ជាប់​ពាក់​ព័ន្ធ និង​វិ​ធី​ជ្រើស​រើស​សា​លា​ទាំង​អស់​នៅ​ក្នុង​ទំ​ព័រ​វ៉ិប​សៃ​នេះ ដោយ​​​សង្ឃឹម​ថា​វា​អាច​ជួយ​សម្រួល​ដល់​ការ ជ្រើស​រើស​របស់​​លោក​អ្នក​។

សូមពិ​និត្យមើល​ព័ត៌​មាន​ខាង​ក្រោម​នេះ​ឲ្យ​បាន​ល្អិត​ល្អន់​ ដើម្បី​រក​សាលា​ដែល​លោក​អ្នក​ចង់​បាន។ នៅ​ពេល​ដែល​លោក​អ្នក​ជម្រុះ​ចោល​​ចំ​នួន​នៃ​ការ​ជ្រើស​រើស​របស់​លោក​អ្នក​​រួចហើយ យើង​ខ្ញុំសំ​ណូម​ពរ​ សូម​ឲ្យ​លោក​អ្នក​ទាក់​ទង​ទៅ​អ្នក​ផ្ដល់​ឱ​វាទ​ ឬ​ទាក់ទង​ទៅ​គ្រូ ដើម្បី​​ធ្វើ​ការ​សម្រេច​ចិត្ត​​ជា​ចុង​ក្រោយ និង​​សូម​ឲ្យ​គាត់​ជួយ​ក្នុង​ការ​ដាក់​ពាក្យ​សុំ​ចូល​រៀន​។​

វិ​ធី​ជ្រើស​រើស​សា​លា

វិ​ធី​ជ្រើស​រើស​សា​លា​ប្រ​ចាំ​ឆ្នាំ បាន​រៀប​ចំ​ឡើង​ដើម្បី​អ​នុ​ញ្ញាត​ឲ្យ​សិស្ស​ម្នាក់​ៗ (​ថ្នាក់​​មត្តេយ្យ ដល់ ថ្នាក់​ទី​១២​) អាច​ដាក់​ពាក្យ​សុំ​ចូល​រៀន​នៅ​សា​លា​ផ្សេង​ៗ ក្រៅ​ពី​សា​លា​នៅ​ក្នុង​តំ​បន់​រស់​នៅ​របស់​ខ្លួន នៅ​ឆ្នាំ​សិក្សា​ក្រោយ​។

វិ​ធី​ជ្រើស​រើស​សា​លា ចាប់​ផ្ដើម​ពី​ចុង​ខែ​កញ្ញា រ​ហូត​ដល់ ដើម​ខែ​វិ​ច្ឆិ​កា ជា​រៀង​រាល់​ឆ្នាំ (​ត្រូវ​ប្រ​គល់​លិ​ខិត​ដាក់​ពាក្យ​សុំ​ចូល​រៀន​ក្នុង​កំ​ឡុង​ពេល​នេះ ដើម្បី​ឲ្យ​គេ​ទទួល​ឲ្យ​​ចូល​​​​​រៀន​)​ សូម​កត់​សម្គាល់​៖ លិ​ខិត​ដាក់​ពាក្យ​សុំ​ប្ដូរ​ទៅ សា​លា​នៅ​ក្នុង​តំ​បន់​ដែល​នៅ​ក្រៅ​តំ​បន់​រស់​នៅរ​​បស់​សិស្ស សា​លា​ដែល​ទទួល​សិស្ស​ទូ​ទាំង​ក្រុង និង សា​លា​ទទួល​សិស្ស​​ដែល​មាន​លក្ខណៈ​សម្បត្តិ​ពិ​សេស សម្រាប់​ឆ្នាំ​សិក្សា ២០១៧​-​២០១៨ ត្រូវ​​ដាក់​ពាក្យ​សុំ​នៅ​ចន្លោះ ថ្ងៃ​ទី​២៩ ខែ​កញ្ញា និង ថ្ងៃ​ទី​១៤ ខែ​វិច្ឆិ​ការ ២០១៦ - មួយ​ឆ្នាំ​មុន​ពេល​ការ​ផ្លាស់​ប្ដូរ​សា​លា​​នេះ​កើត​ឡើង​។​

បើ​សិន​ជា​សិស្ស​ណា​មិន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​សា​លា​ដែល​ខ្លួ​ន​ចង់​ជ្រើស​រើស​ក្នុង​​​រយៈ​​ពេល​ដែល​បាន​រៀប​រាប់​មក​ខាង​លើ​នេះ បើ​សិន​ជា​សិស្ស​ណា​ម្នាក់ ផ្លាស់​ប្ដូរ​មក​ក្រ​សួង​អប់​រំ​នៃ​ទី​ក្រុង​ហ្វី​ឡា​ដែល​ហ្វ្យ៉ា ដែល​នៅ​ក្រៅ​រយៈ​ពេល​ដែល​បាន​រៀប​រាប់​មក​ខាង​លើ​នេះ គេ​នឹង​ចាត់​តាំង​ឲ្យ​សិស្ស​​នោះ​ទៅ​រៀន​នៅ​សា​លា​នៅ​ក្នុង​តំ​បន់​ដែល​ខ្លួន​​រស់​នៅ

សូម​ទាក់​ទង​មក​យើង​ខ្ញុំ​តាម​​​​​​​​​រយៈ «មណ្ឌល​ផ្ដល់​ជំ​នួយ» បើ​សិន​ជា​លោក​អ្នក​មាន​សំ​ណួរ​អ្វី​មួយ​។

តា​រាង​ផ្ទៀង​ផ្ទាត់​លិ​ខិត​ដាក់​ពាក្យ​សុំ​ចូល​រៀន

សូមចុចរូបខាងលើនេះ ដើ​ម្បីចូលទៅវ៉ិបសៃ សូមកត់សម្គាល់៖ លោកអ្នកអាចចុចបណ្ដាញភ្ជាប់ពណ៌ខៀវនៅក្នុងតារាង ដើម្បីមើល ឯកសារ/ព័ត៌មាន ដែលជាប់ទាក់​​ទ

ច្បាប់ និង ឯក​សារ​៖


ព័ត៌​មាន​អំ​ពី​ថ្នាក់​មុន​មត្តេយ្យ

ការ​ទទួល​សិស្ស​ឲ្យ​ចូល​រៀន​ថ្នាក់​មុន​មត្តេយ្យ រៀប​ចំ​ឡើង​ដោយ កា​រិ​យា​ល័យ​ផ្នែក​​អប់​រំ​កុ​មារ​មុន​ថ្នាក់​មត្តេយ្យ (OECE)​ ច្បាប់​សម្រាប់ ការ​ទទួល​សិស្ស​ឲ្យ​​​ចូល​រៀន និង ការ​ផ្លាស់​ប្ដូរ​សា​លា មាន​លក្ខណៈ​ខុស​គ្នា​ពី​ច្បាប់ ដែល​បាន​រៀប​រាប់​ខាង​លើសម្រាប់​ថ្នាក់​មត្តេយ្យ ដល់ ថ្នាក់​ទី​១២​។ សូម​ចុច​លើ​រូប​ខាង​ក្រោម​នេះ ដើម្បី​ជ្រាប​ព័ត៌​មាន​លម្អិត៖                                    

                 ​​      

ការ​ណែ​នាំ​អំ​ពី​ការ​ជ្រើស​រើស​សា​លា

              ថ្នាក់​មត្តេយ្យ ដល់ ថ្នាក់​ទី​៨ (​ប​ឋ​ម​សិក្សា និង អ​នុ​វិ​ទ្យា​ល័យ​)  
                       
              ថ្នាក់​ទី​៩ ដល់ ថ្នាក់​ទី​១២ (​វិ​ទ្យា​ល័យ​)  
 
                   
  
              ព័ត៌​មាន​អំ​ពី​សា​លា​ឆាទ័រ (​ថ្នាក់​មត្តេយ្យ ដល់ ថ្នាក់​ទី​១២​)  
 
                    
  

ឯក​សារ​យោង ផ្សេង​ទៀត