Home ·
[]

វិជ្ជាស្ថានសិក្សាតាមអ៊ីនធ័រណិតនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា (PVA)


តើជាអ្វី?

PVA គឺជា​ការ​ជ្រើស​រើស​ការ​សិក្សា​តាម​អ៊ីន​ធ័រ​ណិត​ដោយ​ឥត​គិត​ថ្លៃ សម្រាប់​សិស្សានុ​សិស្ស​ថ្នាក់​ទី៦ ដល់ ថ្នាក់​ទី​១២ ដែល​រស់​នៅ​ក្នុងតំ​បន់​របស់​​ក្រ​សួង​អប់​រំ​នៃ​ទី​ក្រុង​ហ្វី​ឡា​ដែល​ហ្វ្យ៉ា (SDP) ចាប់​ផ្តើម​នៅ​សរទរដូវ ឆ្នាំ​២០១៣។ តាម​រយៈការ​ផ្តល់ កុំ​ព្យូ​ទ័រ​យួរ​ដៃ និង​អ៊ីន​ធ័រ​ណិត​ដែល​មាន​ល្បឿន​លឿន ​ដោយ PVA ការ​ជ្រើស​រើស​នេះ អនុញ្ញាត​ឲ្យ​សិស្សានុ​សិស្ស​អាច៖

  • រៀន​គ្រប់​ថ្នាក់​ទាំង​អស់​តាម​អ៊ីន​ធ័រ​ណិត នៅ​ផ្ទះ ហើយ
  • អាច​រកជំ​នួយ​ផ្សេង​ៗ​តាម​អ៊ីន​ធ័រ​ណិត។

បើ​កូន​លោក​អ្នក​ជា​សិស្ស​ដែល​ត្រូវ​រៀន​ភា​សា​អង់​គ្លេស (ELL) សូម​កត់​សម្គាល់៖

ការ​តម្រូវ​ឲ្យ​មាន ការ​អាន និង​ការសរ​សេរ ច្រើន ចំ​ពោះ​​កិច្ច​ការ​នៃ​មុខវិទ្យាដែល​សិក្សា​តាម​អ៊ីន​ធ័រ​ណិត អាច​នាំ​មក​នូវ​ការលំ​បាក​សម្រាប់​សិស្ស​ដែល​ត្រូវ​ការ​រៀន​ភា​សា​អង់​គ្លេស (ELLs)។ ដោយ​​សារ​តែ​មូល​ហេតុ​នេះ PVA ល្អ​សម្រាប់​សិស្ស​ដែល​ត្រូវ​ការ​រៀន​ភា​សា​អង់​គ្លេស​ណា ដែល​បាន​ពិន្ទុ​ស​រុប​ទាំង​អស់ ៣, ឬ​ខ្ពស់​ជាង​នេះ ដែលបានពិន្ទុ​ផ្នែក​អក្សរសាស្ត្រ​យ៉ាងតិចបំផុត ៣,៥ ក្នុងការប្រឡង WIDA ACCESS W-APT។ យើងខ្ញុំ​សំណូមពរ​សុំមិន​ឲ្យ​សិស្ស ELLs ដែល​បាន​ពិន្ទុ​ក្រោម ៣,៥ ក្នុង​ការ​ប្រ​ឡង​ខាង​លើ​នេះ រៀន​ក្នុង​កម្ម​វិ​ធី​សិក្សា​តាម​អ៊ីន​ធ័រ​ណិត​ពេញ​ម៉ោងនេះ​​ទេ។

ផល​ប្រ​យោជន៍​សំខាន់​ៗ

  • ការ​ជ្រើស​រើស​ការ​អប់​រំ​ដែល​សក្តិ​សម សម្រាប់​សិស្សានុ​សិស្ស​ដែល​មិន​ចង់​ទៅ​រៀន​នៅ​សា​លា​រដ្ឋ​ធម្ម​តា ​ដោយ​សារ​មូល​ហេតុ​អ្វី​មួយ។
  • អាច​ទទួលការបម្រើ និង​ចូលរួមក្នុងសកម្ម​ភាព ទាំង​អស់​របស់​ក្រ​សួង
  • កាល​វិ​ភាគ​ដែល​អាច​ផ្លាស់ប្តូរបាន មិន​តាម​កាល​វិ​ភាគ​នៅ​សា​លា​ធម្ម​តា
  • កម្ម​វិ​ធី​សិក្សា​របស់​ក្រ​សួង​អប់​រំ​នៃ​រដ្ឋ​ផិន​ស៊ីល​វេ​ញ៉ា ​បង្រៀន​ដោយ​គ្រូ​ដែល​មាន​វិញ្ញាបនបត្រពី​រដ្ឋ​ផិន​ស៊ីល​វេញ៉ា
  • សិស្សានុ​សិស្សអាច​រៀន​តាម​ល្បឿន​របស់​ខ្លួន ដោយ​មាន​ការ​ណែ​នាំ​ពី​ចម្ងាយ​ពី គ្រូ គ្រូជំ​នួយ​ អ្នក​ផ្តល់​ឱ​វាទ និង​អ្នក​ប្រៀន​ប្រ​ដៅ ផ្សេងៗ​ទៀត តាម​អ៊ីន​ធ័រ​ណិត។

តើ​អ្នក​ណា​ដែលអាចទទួលជោគ​ជ័យបាន​នៅ PVA?

  • សិស្សានុ​សិស្ស​ដែលមានចិត្ត ចង់​រៀនសូត្រ
  • សិស្សានុ​សិស្ស​ដែល​នៅ​ក្រោម ការ​មើល​ខុស​ត្រូវ​ត្រឹម​ត្រូវ ពី​មាតា​បិតា​

ជា​បន្ថែម​ទៀត ការ​ស្ទាត់​ជំ​នាញ​ដូចតទៅ​នេះ គឺ​ជា​កត្តា​​ជ័យ​ជំ​នះ សម្រាប់​ជោគ​ជ័យ​នៃ​ការ​សិក្សា​របស់​សិស្ស​នៅ PVA

  • ការ​ស្ទាត់​ជំ​នាញ​ផ្នែក រៀប​ចំ
  • ការ​ស្ទាត់​ជំ​នាញ​ផ្នែក ទំ​នាក់​ទំ​នង
  • ការ​ស្ទាត់​ជំ​នាញ​ផ្នែក អក្សរ​សាស្ត្រ
  • ការ​ស្ទាត់​ជំ​នាញ​ផ្នែក កុំ​ព្យូ​ទ័រ 

សូម​​ចុច​​ត្រង់​​នេះ ដើម្បី​​ជ្រាប​​បន្ថែម​អំ​ពី​ PVA

សូមចុចត្រង់នេះ ដើម្បីចុះឈ្មោះសុំចូលរៀននៅ PVA តាមអ៊ីនធ័រណិត