Home ·
[]

ការប្រឡង PSSA -ចាប់ផ្ដើមនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧

ការប្រឡង PSSA -ចាប់ផ្ដើមនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧

 

ព័ត៌មានសំខាន់ៗអំពីការប្រឡង  PSSA

  • ប្រព័ន្ធនៃការវាយតម្លៃសាលា របស់រដ្ឋផិនស៊ីលវេញ៉ា (PSSA) គឺជាការវាយតម្លៃដែលយោងទៅលើលក្ខណវិនិច្ឆ័យ​ទូ​ទៅ ប្រើ​ដើម្បី​ស្ទង់​មើល 
    • ថាតើសិស្សម្នាក់ៗរៀន ភាសាអង់គ្លេស គណិតវិទ្យា និង ចំណេះវិទ្យាសាស្រ្ត បានល្អប៉ុណ្ណា
    • ថាតើ សាលា/កម្មវិធី ធ្វើបានល្អប៉ុណ្ណា ក្នុងការបង្រៀនសិស្សនូវមុខវិទ្យាដែលបានរៀបរាប់ខាងលើនេះ
  • ប្រព័ន្ធនៃការឲ្យពិន្ទុ PSSA
    • ការរៀបរាប់អំពីកម្រិតនៃ ពិន្ទុ/សមត្ថភាព
      > រង្វាស់៖ ៦០០-១៣០០
      > ការៀបរាប់អំពីកម្រិតនៃសមត្ថភាព៖ ក្រោមកម្រិតមូលដ្ឋាន/Below Basic, កម្រិតមូលដ្ឋាន/Basic, ស្ទាត់​ជំ​នាញ/Proficient, និង កម្រិត​ខ្ពស់/Advanced
      > ឧទាហរណ៍៖ ១២០០/កម្រិតខ្ពស់ ផ្នែកភាសាអង់គ្លេស ៩៥០/កម្រិតមូលដ្ឋាន ផ្នែកគណិតវិទ្យា ឬ ៦២០/ក្រោម​កម្រិត​មូល​ដ្ឋាន ផ្នែក​ចំ​ណេះ​វិទ្យា​សាស្រ្ត ។ល។
    • កម្រិតជាភាគរយ របស់ក្រសួងនៅក្នុងតំបន
      > និយមន័យ៖ ចំណាត់ថ្នាក់របស់សិស្សម្នាក់ៗ ក្នុង​ចំ​ណោម​សិស្ស​ដែល​ចូល​រួម​ប្រ​ឡង​ទាំង​អស់ ជា​ភាគ​រយ
      > ឧទាហរណ៍៖ ៧៥% មានន័យថា ពិន្ទុរបស់សិស្សនេះខ្ពស់ជាង​៧៥%​នៃ​សិស្ស​ដែល​ចូល​រួម​ប្រ​ឡង​ទាំង​អស់ នៅ​ក្រ​សួង​អប់​រំ​នៃ​ទី​ក្រុង​ហ្វី​ឡា​ដែល​ហ្វ្យ៉ា
      > វិធីប្ដូរ រង្វាស់ពិន្ទុ ទៅជា រង្វាស់កម្រិតជាភាគរយ? សូម​ចុច ត្រង់​នេះ
  • វិធីចូលមើលលទ្ធផលនៃការប្រឡង PSSA?
    • វិធីឆាប់រហ័ស៖  មើលក្នុង ទំព័រវ៉ិបសៃសម្រាប់មាតាបិតា និងក្រុមគ្រួសារ/Parent and Family Portal (PFP) នៅ​ពាក់​កណ្ដាល​ខែ​មិ​ថុ​នា (សុំ​ឲ្យ​ប្រើ​វ៉ិប​សៃ​នេះ)-តើ PFP គឺ​ជា​អ្វី?
    • វិធីយូរ៖  គេនឹងផ្ញើឲ្យឯកសារចម្លងតាមប៉ុស្តិ៍សំបុត្រនៅក្នុងខែកញ្ញា
  • ការជួយសម្រួល-គេផ្ដល់ការជួយសម្រួលខ្លះដល់ សិស្សដែលទទួលការអប់រំពិសេស និង សិស្ស​ដែល​ត្រូវ​ការ​រៀន​ភា​សា​អង់​គ្លេស ក្នុង​ពេល​ប្រ​ឡង។ ដើម្បី​ជ្រាប​ព័ត៌​មាន​លម្អិត សូម​អាន​ការ​ជួយ​សម្រួល​នៅ​ពេល​ប្រ​ឡង PSSA​/​Keystone