Home ·
[]

ទំ​ព័រ​វ៉ិប​សៃ​សម្រាប់​មា​តា​បិ​តា និង​​ក្រុម​​គ្រួ​សារ

ក្រ​សួង​អប់​រំ​នៃ​ទី​ក្រុង​ហ្វី​ឡា​ដែល​ហ្វ្យ៉ា មាន​មោទ​ន​ភាព​ក្នុង​ការ​ផ្ដល់​ជូន​​​នូវ​វិ​ធី​មួយ​ថ្មី ដែល​មា​តា​បិ​តា និង​ស​មា​ជិក​គ្រួ​សារ​អាច​ប្រើ​ដើម្បី​​បន្ត​ភ្ជាប់​​ទំ​នាក់​ទំ​នង​ជា​មួយ​កូន​ និង​សា​លា​របស់​ពួក​គេ​។ ទំ​ព័រ​វ៉ិប​សៃ​សម្រាប់​មា​តា​បិ​តា និង​​ក្រុម​​គ្រួ​សារ របស់​ក្រ​សួង​អប់​រំ​នៃ​ទី​ក្រុង​ហ្វី​ឡា​ដែល​ហ្វ្យ៉ា ផ្ដល់​ជូន​លោក​អ្នក​នូវ​ព័ត៌​មាន​ដែល​​មាន​​តម្លៃ​អំ​ពី​ការ​អប់​រំ និង​សា​លា​របស់​កូន​លោក​អ្នក រួម​ទាំង​៖

  • ប្រ​វត្តិ​នៃ​ការ​សិក្សា
  • រ​បាយ​ការណ៍​ពិន្ទុ
  • លទ្ធ​ផល​នៃ​ការ​ប្រ​ឡង រួម​មាន
    • ការ​ប្រ​ឡង​ទូ​ទៅ ដូច​ជា PSSA និង Keystone
    • ការ​ប្រ​ឡង ACCESS
    • ការ​ប្រ​ឡង Benchmark
  • ឯក​សារ​អំ​ពី​វត្ត​មាន​អ​វត្ត​មាន
  • សារ​តាម​ទូរ​ស័ព្ទ​ដៃ អ៊ី​មែល និង​/​ឬ ទូរ​ស័ព្ទ អំ​ពី​រឿង​សំ​ខាន់​ៗ​ដែល​អាច​ប៉ះ​ពាល់​ដល់​កូន​របស់​លោក​អ្នក រួម​មាន
    • ការ​បិទ​សា​លា និង ការ​ពន្យា​ពេល​​នៃ​ម៉ោង​បើក​សា​លា ដែល​ទាក់​ទង​នឹង​អា​កាស​ធាតុ
    • ផ្ដល់​ដំ​ណឹង​អំ​ពី វត្ត​មាន​អ​វត្ត​មាន
    • កម្ម​វិ​ធី​ដែលនឹង​កើត​ឡើង​ ដែល​ក្រុម​គ្រួ​សារ​មាន​ចំ​ណាប់​អា​រម្មណ៍

ក្រុម​គ្រួ​សារ​ជា​ច្រើន​ក៏​ត្រូវ​ប្រើ​ទំ​ព័រ​វ៉ិប​សៃ​នេះ ដើម្បី វិ​ធី​ដាក់​ពាក្យ​សុំ​ចូល​រៀន​នៅ ​ប​ឋ​ម​សិក្សា ​អ​នុ​វិ​ទ្យា​ល័យ ​និង ​វិ​ទ្យា​ល័យ ដែល​ចាប់​ផ្ដើម​នៅ​ស​រ​ទ​រដូវ​នេះ សម្រាប់​​ឆ្នាំ​សិក្សា​ក្រោយ​។ ជំនួយជាច្រើនទៀត ​នឹង​បន្ថែម​ជា​បន្ត​បន្ទាប់​​នៅ​ក្នុង​​ខែ​ខាង​មុខ​ៗ រួម​ទាំង​ការ​ស្ទង់​មតិ​របស់​មា​តា​បិ​តា​ប្រ​ចាំ​ឆ្នាំ​។

ដោយ​សារ​សុវត្ថិ​ភាព វា​​មាន​លក្ខណៈ​​ស្មុគ​ស្មាញ​ក្នុង​ការ​បង្កើត គ​ណ​នីយ​ទំ​ព័រ​វ៉ិប​សៃ​សម្រាប់​មា​តា​បិ​តា និង​ក្រុម​គ្រួ​សារ (Parent and Family Portal account) ជា​ពិ​សេស​ចំ​ពោះ​មា​តា​បិ​តា​ដែល​មិន​ចេះ​ភា​សា​អង់​គ្លេស​។ យើង​ខ្ញុំ​សំ​ណូម​ពរឲ្យ​លោក​អ្នក​រក​ជំ​នួយ​ពី​មិត្ត​ភ័ក្ត​ដែល​ចេះ​ភា​សា​ខ្មែរ និង​ភាសា​អង់​គ្លេស ឬ​ក៏​អញ្ជើញ​មក​ជួប​ជា​មួយ​យើង​ខ្ញុំ ដើម្បី​​បំ​ពេញ​ការ​ចុះ​ឈ្មោះ​។

ដើម្បី​បំ​ពេញ​ការ​ចុះ​ឈ្មោះ​ប្រើ ទំ​ព័រ​វ៉ិ​​ប​សៃ​សម្រាប់​មា​តា​បិ​តា និង​ក្រុម​គ្រួ​សារ លោក​អ្នក​ត្រូវ​ការ​៖

   ១. អត្ត​លេខ​របស់​សិស្ស

   ២. អីុ​មែល​ផ្ទាល់​ខ្លួន​។ លោក​អ្នក​អាច​​បង្កើត​គ​ណ​នីយអីុ​មែល​​ដោយ​ឥត​បង់​ថ្លៃ ជា​មួយ យីមែល​/​Gmail យ៉ា​ហ៊ូ​/​Yahoo ឬ​​​ជាមួយ​ក្រុម​ហ៊ុន​ដទៃ​ទៀត​ដែល​ស្រ​ដៀង​គ្នា​នេះ​​។

   ៣. មាន​លេខ​ទូរ​ស័ព្ទ​នៅ​ក្នុង​សំ​ណុំ​ឯក​សារ​នៅ​សា​លា​របស់​កូន​លោក​អ្នក។

នៅ​ពេល​មាន​ព័ត៌​មាន​ទាំង​នេះ​គ្រប់​គ្រាន់​ហើយ សូម​ចុច ត្រង់​នេះ ដើម្បី​ចាប់​ផ្ដើម​។

បើ​ត្រូវ​ការ​ជំ​នួយ​ពី​យើង​ខ្ញុំ សូម​ចុច ត្រង់​នេះ​