Home ·
[]

ឯកសារល្អៗតាមអ៊ិនធ័រណិតសម្រាប់សិក្សា

 
 
មាតា​បិតា​ដែល​ជា​ជន​អន្តោ​ប្រវេសន៍​ជា​ច្រើន ​ចង់​រក​ឯក​សារ​បន្ថែម​​ដើម្បី​ឲ្យ​កូនសិក្សា ដើម្បីឲ្យ​កូនរៀនឲ្យ​ទាន់​គេ​នៅ​សាលា ឬ​ដើម្បី​​រៀប​ចំ​ខ្លួន​​សម្រាប់​ទៅរៀន​នៅ​មហា​វិទ្យា​ល័យ។ ក្នុង​ពេល​ដែល​មាន​ការ​ជ្រើស​រើស​ជា​​ច្រើន ​រាប់​ពី​​កម្ម​វិ​ធី​ក្រោយ​ម៉ោង​សិក្សា​ដែល​ឥត​គិត​ថ្លៃ ទៅ​ថ្នាក់​ត្រៀម​ខ្លួន​ចូល​រៀន​នៅ​មហា​វិទ្យា​ល័យ​ដែល​មាន​តម្លៃ​ថ្លៃ ការ​​សិក្សា​តាម​អុិន​ធ័រ​ណិត​បាន​ក្លាយ​​ជា​​វិ​​ធី​​ដែល​​មាតា​​បិតា​​ជា​ច្រើន​​​​ប្រើ​ដើម្បី​បង្កើន​ការ​អប់​រំ​របស់​កូនពួកគាត់ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅនេះ។ បើ​ប្រៀប​ធៀប​ទៅ​នឹង​ទម្លាប់​ចាស់ វិធី​សិក្សា​តាម​អុិន​ធ័រ​ណិត​មាន​​ប្រ​យោជន៍​ជា​ច្រើន ចំ​ពោះ​អ្វី​ៗ​ដូច​​​ខាង​ក្រោម​នេះ៖  
  • ត​ម្លៃ--ការ​សិក្សា​តាម​អិុន​ធ័រ​ណិត​ដ៏​ល្អ​ៗ​មួយ​ចំ​នួន​ ដូច​ជា «United for Literacy» និង «Khan Academy» ឥត​​យក​ប្រាក់​​​ទាល់​​​តែ​​​សោះ
  • ងាយស្រួលបត់បែន--មាន ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្ដាហ៍ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ។ នេះមានន័យថា កូន​របស់​លោក​អ្នក​​​អាច​​​ទទួល​​ជំ​​នួយ​​សិក្សា​បន្ថែម​គ្រប់​ពេល​វេ​លា តាម​​រយៈ​​​​ឧ​បករណ៍​​ផ្សេងៗ​ដែល​ត​ភ្ជាប់​ជា​មួយ​​អុិន​ធ័រ​ណិត​ (កុំ​ព្យូ​ទ័រ​លើ​តុ កុំ​ព្យូ​ទ័រ​យួរ​ដៃ ទូរ​​ស័ព្ទ​ទំ​នើបៗ ។ល។) នៅ​ក្នុង Khan Academy ក្មេង​អាច​មើល មេ​រៀន​តាម​អុិន​ធ័រ​ណិត ហើយ​​អាច​​មើល​​បាន​​​ជា​​ច្រើន​​ដង បើ​​សិន​​ជា​​ត្រូវ​​ការ ​អាច​ធ្វើ​លំ​ហាត់​​ខ្លី​ៗ​តាមអិុនធ័រណិត អាចទទួលជំនួយពី អ្នក​​ជួយ​​បង្រៀន​តាម​អិុន​ធ័រ​ណិត តាម​រយៈ​អីុ​មែល បើ​សិន​ជា​ត្រូវ​ការ រហូត​ដល់​ពួក​គេ​យល់ពី​មុខ​វិជ្ជា​នោះ​ច្បាស់​​លាស់។
  • មុខវិជ្ជាសិក្សា--ការសិក្សាតាមអិុនធ័រណិតខ្លះ មានប្រធាបបទ និងមុខវិជ្ជាដ៏ច្រើន តាំង​ពី​ មនុស្ស​សាស្រ្ត រ​ហូត​ដល់​ ធម្មជាតិវិទ្យា ពីមុខវិជ្ជាសម្រាប់ថ្នាក់មុនមត្តេយ្យ ទៅដល់​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រ​ឡង SAT, MCAT ព្រម​ទាំង​​អ្វី​ៗជាច្រើនទៀត
  • គុណភាពនៃមុខវិជ្ជា--គេ​កំពុងប្រើប្រាស់ «Smart tools» ជាបន្តបន្ទាប់ ដើម្បី​បង្កើន​គុណ​ភាព​នៃ​មុខ​វិជ្ជា   សម្រង់សម្ដី
  • ភាសាដែល​មាន--ការ​សិក្សាតាមអិុនធ័រណិតខ្លះ ផ្ដល់ជំនួយផ្នែកភាសាដ៏ច្រើនលើសលប់ ដូចជាមាន​សរសេរ​បមក​ប្រែ​នៅ​ខាង​ក្រោម​ជា​ភា​សា​ផ្សេង​ៗ និង អត្ថបទ​/​សម្លេង​ ជា​ពីរ​ភា​សា
  • ពង្រីកបន្ថែមការបម្រើ--កំពុងបង្កើតការបម្រើថ្មីៗ ដូចជា  Khan Academy សហការជាមួយ គណកម្មការមហាវិទ្យាល័យ ដើម្បីរៀបចំលំហាត់​ធ្វើ​សំ​ណួរ​សម្រាប់ប្រ​ឡង និង​អ្វី​ៗ​ទាំង​នេះ

ប្រុងប្រយ័ត្ន...

  • ជំនួយ​ប​ន្ថែម មិន​មែន​ជំ​នួស​​ទេ​--​ការ​សិក្សា​តាម​អិុន​ធ័រ​ណិត​គឺ​ជា​ជំ​នួយ​បន្ថែម ក្នុង​គោល​បំ​ណង​ដើម្បី​ពង្រឹង និង​​បង្កើន ចំណេះ​ដឹង​​​ដែល​​កូន​​លោក​​អ្នក​​បាន​​​សិក្សា​​នៅ​​សា​​លា​រួច​ហើយ​។ ការ​​​សិក្សា​​តាម​​អិុន​​ធ័រ​​ណិត​​មិន​​មែន​​​ជា​​ការ​​ជំ​​នួស​​ការ​​អប់​​រំ​​នៅ​ក្នុង​​ថ្នាក់​​រៀន​​នោះ​​ទេ​។ ទៅរៀន​នៅ​សា​លា​ជាទៀង​ទាត់​មាន​សា​រៈ​សំ​ខាន់​បំ​ផុត​!

  • តម្រូវ​​ឲ្យ​មាន​ការ​គ្រប់​គ្រង​លើ​ខ្លួន​ឯង​--​តម្រូវ​ឲ្យ​មាន​ការ​គ្រប់​គ្រង​លើ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង នៅ​ពេល​ណា​កូន​លោក​អ្នក​ចង់​សិក្សា​តាម​អិុន​ធ័រ​ណិត​។

ឯក​សារដ៏ល្អៗ​សម្រាប់អ្នកសំខាន់ៗទាំងអស់

 
 
ឯក​សារ​សិក្សាជាពីរភាសា ល្អសម្រាប់សិស្សទើបតែចាប់ផ្ដើមសិក្សា និង ទើបចាប់ផ្ដើមរៀនភាសាអង់គ្លេស។
សម្រាប់ គ្រូបង្រៀន        សម្រាប់ មាតាបិតា និង សិស្សានុសិស្ស
សម្រាប់ថ្នាក់ មត្តេយ្យ - ថ្នាក់ទី១២ (An Intro)--ឯកសារ​ល្អៗ សម្រាប់​សិក្សា​នៅ​ក្នុងជីវិត!      
ការជួយបង្រៀនជាទូទៅ ១      សម្រាប់ គ្រូបង្រៀន ១      សម្រាប់ មាតាបិតា     សម្រាប់ សិស្សានុសិ្ស ១
ពីអនុវិទ្យាល័យ ទៅមហាវិទ្យាល័យ     Create playlists
បង្កើតណនីដោយឥតអស់ប្រាក់ ដើម្បីរៀបចំ HippoCampus សម្រាប់សិស្សម្នាក់ៗ