Home ·
[]

ការចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យ

ការចុះឈ្មោះចូលរៀនថ្នាក់មត្តេយ្យ

 
  

ថ្ងៃផុតកំណត់ពន្យាទៅដល់ ថ្ងៃទី២០ ខែមិថុនា

 
  
 
លិ​ខិត​ផ្សព្វ​ផ្សាយ​ដំ​ណឹង​អំ​ពី​ការ​​ចុះ​​ឈ្មោះ​​ចូល​រៀន​​ថ្នាក់​​មត្តេយ្យ 
បញ្ជីផ្ទៀងផ្ទាត់សម្រាប់ថ្នាក់មត្តេយ្យ 
ទិសដៅនៃ​ការ​ត្រៀម​ខ្លួន​ដើម្បី​ចូល​រៀន 
  

ច្បាប់នៃការចុះឈ្មោះចូលរៀថ្នាក់មត្តេយ្យ

កូនរបស់លោកអ្នកត្រូវមានអាយុ៥ឆ្នាំ នៅថ្ងៃ ឬ មុនថ្ងៃ ទី១ ខែកញ្ញា ដោយគ្មាន​ការ​លើកលែង។

ទោះ​ជា​ក្នុង​ករណី​ណា​ក៏​ដោយ ក្រ​សួង​អប់​រំ​មិន​អាច​ផ្តល់​ការ​ប្រ​ឡង​ដើម្បី​​ទទួល​ក្មេង​ឲ្យ​ចូល​រៀន​ថ្នាក់​មត្តេយ្យ មុន​អា​យុ​បាន​ទេ។

ក្មេង​អា​យុ​៦​ឆ្នាំ​ណាដែល​មិន​បាន​ចូល​រៀន​ថ្នាក់​មត្តេយ្យ អាច​ចូល​រៀន​ថ្នាក់​មត្តេយ្យជំ​នួស​ថ្នាក់​ទី​១បាន ដោយមាន​ការ​សរ​សេរ​លិ​ខិតស្នើ​សុំ​ពី​មាតា​បិតា។

សម្រាប់​ថ្នាក់​ទី​១ ក្មេង​ត្រូវ​មាន​អា​យុ​ដែល​ត្រូវ​ចូល​រៀន គឺ​អា​យុប្រាំ​មួយ​ឆ្នាំ នៅ​ថ្ងៃ ឬ​ មុន​ថ្ងៃ ទី​១ ខែ​កញ្ញា។

នៅពេលសិស្សដាក់ពាក្យសុំចូលរៀននៅសាលាណាមួយ វា​គឺជាការទទួលខុសត្រូវរបស់សាលាក្នុងការទទួលចុះឈ្មោះសិស្សឲ្យបានចប់សព្វគ្រប់ បើសិនជា​សិស្ស​នោះ​រស់នៅក្នុងបន្ទាត់ព្រំដែន ឬ​ផ្ដល់ព័ត៌មានច្បាស់លាស់ជាបន្ទាន់ អំពីកន្លែងដែលសិស្សត្រូវទៅដាក់ពាក្យសុំចូលរៀន

សិស្សដែលរស់នៅក្នុងតំបន់ មានសិទ្ធិទៅរៀនដោយស្របច្បាប់រហូតដល់អាយុ២១ឆ្នាំ ​លើកលែងតែពួកគេបានបញ្ចប់កម្មវិធីតាមរយៈនៃការបញ្ចប់ការ​សិក្សា ត្រូវគេបណ្ដេញចេញពីសាលាដោយត្រឹមត្រូវតាមច្បាប់ ស្របតាមច្បាប់​នេះ គេ​ត្រូវ​តែ​អនុញ្ញាតឲ្យ​​សិស្ស​​ដែល​ចង់​ត្រ​ឡប់​មក​រៀន​វិញ​ ​ចុះ​ឈ្មោះ ឬ​ចុះ​ឈ្មោះ​រៀនជាថ្មីឡើង​វិញ សម្រាប់​​ថ្នាក់រៀននៅពេលថ្ងៃ ​​តាម​​ធម្មតា​។

សូមទៅមើលសាលានៅ​ក្នុងតំបន់របស់លោកអ្នក ឬ​ប្រើវិុប​សៃ​ស្វែងរកសាលា (School Finder) ដើម្បីរកមើលសាលាដែលនៅជិតលោកអ្នក សូម​កុំ​ភ្លេច​យក​​ឯក​​​សារ​ដូច​ខាង​ក្រោម​នេះ​ទៅ​ជា​មួយ


វិ​ធី​សាស្រ្ដ​៖

មាន​ប្រ​សិទ្ធិ​ភាព​ជា​បន្ទាន់ វិ​ធី​សាស្រ្ដ​ខាង​ក្រោម​នេះ​ជំ​នួស​វិ​ធី​សាស្រ្ដ និង​ការ​អនុវត្តន៍​ពី​មុន​ទាំង​​អស់​ ដែល​ទាក់​ទង​នឹង​វិ​ធី​ចុះ​ឈ្មោះ​សិស្ស​​ឲ្យ​ចូល​រួម​ក្នុង​កម្ម​វិ​ធី​នៅ​សា​លា​របស់​ក្រ​សួង​អប់​រំ​នៃ​ទី​ក្រុង​ហ្វី​ឡា​​ដែល​ហ្វ្យ៉ា​។

សាលា​ត្រូវ​អនុញ្ញាត​ឲ្យ​ក្មេង​ចូល​រៀន​នៅ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​ដែល​ក្មេង​បាន​មកសុំ​ចុះ​ឈ្មោះ​ចូល​រៀន ហើយ​​នៅគ្រប់ករណី​​ទាំង​អស់ គឺក្នុង​រយៈ​ពេល​​ប្រាំ (៥) ថ្ងៃ ក្រោយ​​ពី​​ថ្ងៃ​ដែល​​​ក្រ​សួង​អប់​រំ​ទទួល​ឯក​សារ​ដែលសាលា​​ត្រូវ​ការ​ទាំងអស់។ 22 Pa. Code §11.11(b).

ព័ត៌​មាន​ដែល​គេ​ស្នើ​សុំ

ជា​ផ្នែក​មួយ​នៃ​ការ​ព្យា​យាម​របស់​ក្រ​សួង ដើម្បី​រក្សា​សុ​វត្ថិ​ភាព​សម្រាប់​សិស្សា​នុ​សិស្ស សា​លា​អាច​ស្នើ​សុំ​អ្វី​ៗ​ដូច​ត​ទៅ​នេះ៖

  • ច្បាប់​ចម្លង​នៃ អត្ត​សញ្ញាណ​ប័ណ្ណ​ដែល​មាន​រូប​ថត​របស់ មាតា​បិតា/​អា​ណា​ព្យា​បាល នៅ​ពេល​ចុះ​ឈ្មោះ​សិស្ស។ ឯកសារ​នេះ នឹង​ត្រូវ​គេ​រក្សា​ទុកនៅ​ក្នុង​សំ​ណុំ​ឯក​សារ សម្រាប់​បញ្ជាក់​ពី​អត្ត​​សញ្ញាណ​របស់​អ្នក​ដែល​គេ​អនុ​ញ្ញាត​ឲ្យ​នាំ​ក្មេងទៅ និងមក​ពី​សា​លា។

  • ជា​បន្ថែម​ទៀត សា​លា​អាច​សុំ​ ឯក​សារ​នៃការពិ​និត្យសុខ​ភាពនិង​រាង​កាយ ឯក​សារ​នៃការ​សិក្សា ​ឯក​សារ​នៃ​វត្ត​មាន​អវត្ត​មាន កម្ម​វិ​ធី​អប់​រំ​សម្រាប់​សិស្ស​ម្នាក់​ៗ និង ​ឯក​សារ​នៃ​ការ​​អប់​​រំ​​ពិ​សេស​​ផ្សេង​ៗ​​ទៀត ដើម្បី​​អាច​​ឲ្យ​គេដាក់​សិស្ស​ឲ្យ​រៀន​នៅ​ក្នុង កម្រិត​ថ្នាក់/​ថ្នាក់ តាម​​លក្ខណៈ​សម​រម្យ​ និង​ទៅ​តាម​កម្រិត​នៃ​ជំ​នួយ​ដែល​សិស្ស​ត្រូវ​ការ។

សូម​កត់​សម្គាល់៖ ទោះ​ជា​សា​លា​អាចសុំ​ព័ត៌​មាន​អ្វី​មួយ​ខាង​លើ​នេះ ​តែគេ​​មិន​អាច​តម្រូវ​ថា​ព័ត៌​មាន​នេះ​​ គឺជា​ល័ក្ខ​ខ័ណ្ឌ​នៃ​ការ​ចុះ​ឈ្មោះ ឬ​ការ​ទទួល​ក្មេង ឲ្យ​ចូល​រៀន​នោះ​ទេ ហើយ​គេ​មិន​អាច​ពន្យា​ពេល​​ចុះ​ឈ្មោះ ឬ​ពន្យា​ការ​ចូល​រៀន​របស់​ក្មេង រហូត​ដល់​ពេល​បាន​​ទទួល​​​ឯកសារ​នោះ​ឡើយ។ សា​លា​អាច​បន្ត​សួរ មាតា​បិតា/​អា​ណា​ព្យា​បាល អំ​ពីព័ត៌​មាន​​នេះ ក្រោយ​ពេល​សិស្ស​បាន​ចុះ​ឈ្មោះ​ចូល​រៀន​រួច​ហើយ។

ឯក​សារ​ដែល​គេត្រូវ​ការ

១) ភស្តុ​តាង​បញ្ជាក់​ពី​អា​យុ​របស់​ក្មេង (តម្រូវ​ឲ្យ​មាន​ឯក​សារ​មួយ ក្នុង​ចំ​ណោម​ឯក​សារ​ទាំង​នេះ)

ឯក​សារ​ដែល​គេ​ទទួល​ស្គាល់​មាន (ឯក​សារ​ទាំង​នេះ​គឺ​ជា​ឧទា​ហរណ៍ ​មិន​មែន​ជា​បញ្ជី​ឯក​សារ​ទាំង​អស់​នោះទេ)

  • ច្បាប់​ដើម​នៃ​សំ​បុត្រ​កំ​ណើតរបស់ក្មេង

  • ច្បាប់​ចម្លង​នៃ​សំ​បុត្រ​កំ​ណើត​របស់ក្មេងដែល​មាន​បោះ​ត្រា​បញ្ជាក់

  • លិ​ខិត​ឆ្លង​ដែនរបស់​ក្មេង​​ដែល​មាន​សុ​ពល​ភាព

  • សំបុត្រលាងបាបដែលបញ្ជាក់ពីថ្ងៃកំណើតរបស់ក្មេង
  • ច្បាប់ចម្លងនៃសំបុត្រលាងបាត្រូវមានបោះត្រា មានការបញ្ជាក់ត្រឹមត្រូវ និងបង្ហាញពីថ្ងៃកំណើត
  • លិ​ខិត​បញ្ជាក់អំ​ពី​ថ្ងៃកំណើតពី មាតាបិតា សាច់ញ្ញាតិដទៃទៀត ដែលមានបោះត្រាបញ្ជាក់
  • ឯកសារសាលាពីមុន ដែលបង្ហាញពីថ្ងៃកំណើ

២) ឯក​សារ​នៃការ​ចាក់​ថ្នាំ​បង្ការ​រោគ (តម្រូវ​ឲ្យ​មាន​ឯក​សារ​មួយ ក្នុង​ចំ​ណោម​ឯក​សារ​ទាំង​នេះ)

ឯក​សារ​ដែល​គេ​ទទួល​ស្គាល់​មាន៖

  • ឯកសារចាក់ថ្នាំបង្ការរោគរបស់ក្មេង
  • លិ​ខិត​បញ្ជាក់ ពីក្រ​សួង​អប់​រំ​ចាស់ ឬ ពី​កា​រិ​យា​ល័យរបស់​ពេទ្យ ថា​ការ​ចាក់​ថ្នាំ​បង្ការ​រោគ​ដែល​ត្រូវ​ការ បាន​ចាក់​រួច​ហើយ ឬ​ថ្នាំ​ដែល​ត្រូវ​ចាក់​ច្រើន​ម្ជុល កំ​ពុង​តែ​ចាក់​ជា​បន្ត​បន្ទាប់
  • ការបញ្ជាក់តាម​ពាក្យ​សម្តី ពីក្រ​សួង​អប់​រំ​ចាស់ ឬ​ពី​កា​រិ​យា​ល័យ​របស់ពេទ្យ ថា​ការ​ចាក់​ថ្នាំ​បង្ការ​រោគ​ដែល​ត្រូវ​ការ បាន​ចាក់​រួច​រាល់ហើយ​ គេនឹង​បញ្ជូន​​ឯក​សារ​មកតាម​ក្រោយ។

ការលើកលែងនៃការចាក់ថ្នាំបង្ការរោគ

(ក) ការ​លើក​លែង​ផ្នែក​វេជ្ជ​សាស្រ្ត។ ក្មេង​មិន​បាច់​ចាក់​ថ្នាំ​បង្ការរោគ​ទេ បើ​សិន​ជា​គ្រូ​ពេទ្យ ឬ​អ្នក​តំ​ណាង​របស់​គ្រូ​ពេទ្យ ផ្តល់​លិ​ខិត​បញ្ជាក់​ថា ការ​ចាក់​ថ្នាំ​បង្ការ​រោគ​អាច​ធ្វើ​ឲ្យ​ខូច​សុខ​ភាព​របស់​ក្មេង។ នៅ​ពេលដែល​​គ្រូ​ពេទ្យ​សម្រេច​ថា ការ​ចាក់​ថ្នាំ​បង្ការ​រោគ​លែង​ប៉ះ​ពាល់​​ដល់​សុខ​ភាព​របស់​ក្មេង​ទៀត​ហើយ ក្មេង​ត្រូវ​តែ​ចាក់​ថ្នាំ​បង្ការ​រោគ តាម​ជំ​ពូក​នៃ​ច្បាប់​នេះ។

(ខ) ការ​លើក​លែង​ដោយ​មូល​ហេតុ​ជំនឿសាស​នា។ ក្មេង​មិន​បាច់​ចាក់​ថ្នាំ​បង្ការ​រោគ​ទេ បើ​សិន​ជា​មាតា​បិតា ឬ​ អា​ណា​ព្យា​បាល ឬ​ក្មេង​ដែលមាន​សិទ្ធិ​រស់​នៅ​ដោយ​ឯក​រាជ្យ ជំ​ទាស់​តាម​រយៈ​ការ​សរ​សេរ​ជា​លាយ​លក្ខណ៍​អក្សរ​ ចំ​ពោះ​ការ​ចាក់​ថ្នាំ​បង្ការ​រោគ ដោយ​មូល​ហេតុ​សាស​នា ឬ​ដោយ​សារ​ជំ​នឿ​នៃ​សីល​ធម៌​យ៉ាង​មុត​មាំ ​ដែល​ស្រ​ដៀង​គ្នា​នឹង​ជំ​នឿ​សាស​នា​ដែរ។

សូម​កត់​សម្គាល់៖ បើ​សិន​ជា​សិស្ស​ទើប​នឹង​ចាប់​ផ្តើម​ចាក់​ថ្នាំបង្ការ​រោគ​ដែល​ត្រូវ​ការ​ចាក់​ជា​ច្រើន​ម្ជុល តាម​ប្រ​ភេទ​នី​មួយ​ៗ គេ​​អាច​​ចុះ​​ឈ្មោះ​សិស្ស​នោះ​ឲ្យ​ចូល​​រៀន​​បាន។ សិស្ស​​ត្រូវ​​តែ​​បន្ត​​ការ​​ចាក់​ថ្នាំ​​ឲ្យ​​បាន​​តាម​​ពេល​កំ​ណត់​ (ឧទា​ហរណ៍ សិស្ស​​ទើប​​នឹង​​ចាក់​​ថ្នាំ​​លើក​​ទី​​មួយ ហើយ​​សិស្ស​នោះ​​នឹង​ទទួល​ការ​ចាក់​ថ្នាំ​លើក​ទី​ពីរ​ក្នុង​កំ​ឡុង​ពេល​សាម​សិប​ថ្ងៃ ចាប់​ពី​ថ្ងៃ​ចាក់​ថ្នាំលើក​ទី​មួយ​រួច)។ សូម ​ចុច​ត្រង់​នេះ ដើម្បី​មើល​​ពី​ការ​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​បង្ការ​រោគ​សម្រាប់​ពេល​​​ចូល​រៀន របស់​ក្រ​សួង​សុ​ខា​ភិ​បាល​នៃ​ទី​ក្រុង​ហ្វី​ឡា​ដែល​ហ្វ្យ៉ា ផ្នែក​កម្ម​វិ​ធី​ការ​ពារ​ជម្ងឺ និង​ការ​ចាក់​ថ្នាំ​បង្ការ​រោគ។

៣) ភស្តុ​តាង​បញ្ជាក់​អំ​ពី​អា​ស័យ​ដ្ឋាន (ត្រូវ​ការ​តែ​ឯក​សារ​ពីរ (២) ក្នុង​ចំ​ណោម​ឯក​សារ​​ខាង​ក្រោម​នេះ)

ឯក​សារ​ដែល​គេ​ទទួល​ស្គាល់​មាន៖ សា​លា​ត្រូវ​ចេះ​បត់​បែន ក្នុង​ការ​បញ្ជាក់​ពី​អា​ស័យ​ដ្ឋាន​រស់​នៅ ហើយ​ត្រូវ​ពិ​ចារ​ណា​ថា​តើ​ព័ត៌​មាន​អ្វី​ដែល​សម​ហេតុ​សម​ផល ទៅ​​តាម​ស្ថាន​ភាព​របស់​ក្រុម​គ្រួ​សារ។
  • ប័ណ្ណកម្មសិទ្ធិ
  • សំបុត្រកាត់ឈ្មោះផ្ទះ
  • សំបុត្របង់ថ្លៃ (ភ្លើង ហ្គែស ខ្សែកាប ទូរស័ព្ទ) ថ្មីៗ
  • វិក្កយប័ត្របង់ពន្ធផ្ទះ ថ្មីៗ
  • ប័ណ្ណបើកបរ ប័ណ្ណ​ផ្លាស់​ប្តូរ​ទី​លំ​នៅ ដែលមានអាស័យដ្ឋានបច្ចុប្បន្ន
  • លិខិតពី ការិយាល័យសូស្យល់សិខ្យួរីធី ដែលមានអាស័យដ្ឋានបច្ចុប្បន្ន
  • លិខិតពីការិយាល័យផ្តល់ប្រាក់ជំនួយ ដែលមានអាស័យដ្ឋានបច្ចុប្បន្ន
  • គេទទួលស្គាល់លិខិតពី អ្នកចិញ្ចឹមក្មេង/​មើលថែក្មេង និងអង្គការ DHS សម្រាប់ការចុះឈ្មោះ​រៀន នៅពេលដែលសិស្សស្ថិតនៅក្រោមការមើលថែរបស់អង្គការ ចិញ្ចឹមក្មេង/​មើលថែក្មេង
  • ច្បាប់ដើមនៃកិច្ចព្រមព្រៀងជួលផ្ទះ ដែលមានឈ្មោះ មាតាបិតា/​អាណាព្យាបាល និងកូន
  • អត្ត​សញ្ញាណ​ប័ណ្ណ​ដែល​មាន​សុ​ពល​ភាព​ពី​ក្រ​សួង​យាន​ជំ​និះ (DOT)
  • វិក្កយប័ត្រ​ប័ណ្ណ​ឥណទានថ្មី
  • ប័ណ្ណសម្គាល់រថយន្តថ្មីៗ
  • ប័ណ្ណសម្រាប់បោះឆ្នោតដែលបង្ហាញ​ពី​អាស័យដ្ឋាន​បច្ចុ​ប្បន្ន
  • សេច​ក្តី​រាយ​ការណ៍​ថ្មី​ៗ​ពី​ធ​នា​គារដែលបង្ហាញអាស័យដ្ឋានបច្ចុប្បន្ន
  • លិខិតបង្ហាញចំនួនទឹកប្រាក់ពី IRS ប្រាក់ខែ និងពន្ធ ផ្សេងៗ ដូចជា W2, 1040, 1099
  • កន្ទុយសែកថ្មីៗពីកន្លែងធ្វើការ បង្ហាញពីអាស័យដ្ឋានបច្ចុប្បន្ន
  • គេទទួល​ស្គាល់​លិខិតពីកន្លែងជ្រកកោន​ ឬ​កន្លែង​រស់​នៅ សម្រាប់សិស្សានុសិស្សដែលគ្មាន​ទី​លំនៅ
  • ឯកសារលក់ផ្ទះដែលបានចុះហត្ថលេខា ព្រមទាំងឯកសារ​ច្បាប់ដើមនៃការកាត់ឈ្មោះផ្ទះក្នុងកំឡុងពេល ៤៥ ថ្ងៃ នៃថ្ងៃ​កាត់ឈ្មោះ

៤) សេចក្ដីថ្លែងការណ៍របស់មាតាបិតា នៃការចុះឈ្មោះ (ដែលមាននៅ​ក្នុង លិខិតចុះឈ្មោះសិស្ស  EH40ដែលសាលាបានផ្តល់ឲ្យ)

សេចក្ដីថ្លែងការណ៍ដែល​បាន​ស្បថ​ថា នឹងប្រាប់​ដល់​សា​លា​​ដែល​ទទួលក្មេង​ឲ្យ​ចូល​រៀន បើសិនជាសិស្ស​ធ្លាប់បាន ឬ​ត្រូវបាន​គេបញ្ឈប់​បណ្តោះ​អា​សន្ន ឬ​ត្រូវ​គេ​ដេញ​ចេញ​ពី​សា​លា​ដោយ​សារ​បទ​ល្មើស​ដែល​ទាក់​ទង​នឹង គ្រឿង​ញៀន សុ​រា អា​វុធ ធ្វើ​ឲ្យ​មាន​រ​បួស​ ឬ ប្រើអំ​ពើ​ហឹង្សា​នៅ​ក្នុង​ទី​ធ្លា​សា​លា។ 24 P.S. §13-1304-A សា​លា​មិន​អាច​បដិ​សេធ ឬ​ពន្យា​ការ​ចុះ​ឈ្មោះ​ចូល​រៀន​របស់​ក្មេង ដោយ​សារ​ព័ត៌​មាន​ដែល​មាន​នៅ​ក្នុង​ឯក​សារ​ពី​ការ​ដាក់​ទណ្ឌ​កម្ម ឬ​មាន​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍ដែល​បាន​ស្បថ នោះ​​ទេ។ ទោះ​ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ ក្នុង​ពេល​បច្ចុ​ប្បន្ន បើ​សិន​ជា​សិស្ស​ត្រូវ​បានគេ​ដេញ​ចេញ​ពី​សា​លា ដោយ​សារ​បទ​ល្មើស​នៃ​ការ​មាន​អា​វុធ សា​លា​អាច​ផ្តល់​ឲ្យ​សិស្ស​នូវ​ការ​អប់​រំ​តាម​វិ​ធី​ផ្សេង​ទៀត ក្នុង​កំ​ឡុង​ពេល​ដែល​សិស្ស​ត្រូវ​គេ​ដេញ​ចេញ​ពី​សា​លានេះ។ 24 P.S. § 13-1317.2(e.1) បើ​សិន​ជា ឯក​សារ​ពី​ការ​ដាក់​ទណ្ឌ​កម្ម ឬ​សេចក្ដីថ្លែងការណ៍ដែល​បាន​ស្បថ បង្ហាញ​ឲ្យ​ឃើញ​ថា​សិស្ស​ធ្លាប់​ត្រូវ​បានគេ​ដេញ​ចេញ​ពី​សា​លាដែល​សិស្ស​ធ្លាប់​ទៅរៀន​ ដោយ​មូល​ហេតុ​ក្រៅ​ពី​បទ​ល្មើស​នៃ​ការ​មាន​អា​វុធ សូម​ឲ្យ​សា​លា​ពិ​និត្យ​មើល​ការ​សិក្សា និង​ឯក​សារ​នៃ​ការ​សិក្សា ពី​មុន​របស់​សិស្ស ដើម្បី​សម្រេច​មើល​នូវ​ការ​បម្រើ និង​ជំ​នួយ ដែល​ត្រូវ​ផ្តល់​ឲ្យ​នៅ​ពេល​ចុះ​ឈ្មោះ​សិស្សឲ្យរៀន​នៅក្នុង​ក្រ​សួង។

៥) ការ​ស្រង់​បញ្ជី​អំ​ពី​ភា​សា​ដែល​និ​យាយ​នៅ​ផ្ទះ (ដែល​មាន​នៅ​ក្នុង លិ​ខិត​ចុះ​ឈ្មោះ​សិស្ស  EH40ដែល​សា​លា​បាន​ផ្តល់​ឲ្យ)

សាលាត្រូវ​​ផ្ដល់​ការ​ស្រង់បញ្ជីអំពី​ភា​សា​ដែល​និ​យាយ​នៅ​ផ្ទះ​ ទៅសិស្សានុសិស្ស​ទាំង​អស់​ដែល​មក​ចុះ​ឈ្មោះ​រៀន​នៅ​សា​លា​ជា​លើក​ទី​មួយ​ ដែល​ស្រប​តាម​ការ​តម្រូវ​របស់ កា​រិ​យា​ល័យ​សិទ្ធិ​ប្រ​ជា​ពល​រដ្ឋ​ នៃ​ក្រ​សួង​អប់​រំ​របស់​សហ​រដ្ឋ​អា​មេ​រិក។ មិន​អាច​ពន្យា​ការ​ចុះ​ឈ្មោះ​របស់​សិស្ស ដើម្បី​ធ្វើ​ការ​ស្រង់បញ្ជីអំពី​ភា​សា​ដែល​និ​យាយ​នៅ​ផ្ទះ បាន​ទេ។ 
 

វិធី​ជ្រើស​រើសសា​លា

មាតា​បិតា​នឹង​ចុះ​ឈ្មោះ​កូន​របស់ពួក​គាត់​សម្រាប់​ថ្នាក់​មត្តេយ្យ នៅសា​លា​ក្នុង​តំ​បន់។ មាតា​បិតា​ណា​ដែល​ចង់​ចុះ​ឈ្មោះ​កូន​ក្នុង​ថ្នាក់​មត្តេយ្យ ក្រៅ​ពី​សា​លា​ក្នុង​តំ​បន់ ត្រូវ​បំ​ពេញ​លិ​ខិត​ដាក់​ពាក្យ​ស្នើ​សុំ​ជ្រើស​រើសសា​លា។ ដើម្បីជ្រាបព័ត៌មានបន្ថែម សូមមើលវ៉ិបសៃសម្រាប់ វិធីជ្រើសរើសសាលា.