Home ·
[]

ខ្ញុំគិតពីកូន

ខ្ញុំគិតពីកូន


 


ជូនចំពោះ មាតាបិតា/អាណាព្យាបាល៖

ការទៅមើលសាលា និង ការរក្សាទំនាក់ទំនងជាមួយ​អ្នក​អប់​រំ​របស់​កូន​លោក​អ្នក​ គឺ​ជា​កត្តា​ដ៏​សំ​ខាន់​ដែល​លោក​អ្នក​អាច​ធ្វើ ដើម្បី​ឲ្យ​ការ​សិក្សា​របស់​កូន​លោក​អ្នក​ទទួល​ជោគ​ជ័យ និង ធ្វើ​ឲ្យ​កូន​​របស់​​លោក​អ្នក​ មាន​ភាព​រឹង​មាំ​ និង មាន​គំ​និត​​វិជ្ជ​មាន។ យើង​ខ្ញុំ​សូម​ឲ្យ​លោក​អ្នក​ចូល​រួម​​យ៉ាង​ជិត​ ស្និត​ជា​មួយ​ សា​លា និង គ្រូ​បង្រៀន របស់​កូន​លោក​អ្នក ដើម្បី​តាម​ដាន​ការ​សិក្សា​របស់​កូន​លោក​អ្នក។

យើង ​ខ្ញុំ​បាន​បង្កើត​វិ​ធី​សាស្ត្រ​ជា​ច្រើន ដើម្បី​ជួយ​ដល់​លោក​អ្នក​ក្នុង​ការ​ធ្វើ​ទំ​នាក់​ទំ​នង​ជា​មួយ​អ្នក​អប់​រំ​ របស់​កូន​លោក​អ្នក។ «ខ្ញុំ​គិត​ពី​កូន» គឺ​ជា​វិ​ធី​ថ្មី​បំ​ផុត​​ដែល​យើង​ខ្ញុំ​បាន​​ខំ​ប្រឹង​ប្រែង​​​​ជួយ​ដល់​​ លោក​អ្នក​ ក្នុង​ការ​ទាក់​ទង​ជា​មួយ​​អ្នក​អប់​រំ​របស់​កូន​​លោក​អ្នក​ ទោះ​បី​ជា​លោក​អ្នក​គ្មាន​លទ្ធ​ភាព ទៅ​សា​លា​ ឬ និ​យាយ​ជា​មួយ​គ្រូ ​របស់​កូន​លោក​អ្នក​ដោយ​ផ្ទាល់ ជា​ប្រ​ចាំ ​ក៏​ដោយ។

ក្នុងពេលនេះ «ខ្ញុំគិតពីកូន» រួមមានផ្នែកសំខាន់ៗបី​គឺ៖

   
សូមផ្ញើពាក្យសន្យា​ទៅ​ជូន​​គ្រូ​របស់​កូន​លោក​អ្នក​ ដើម្បី​បង្ហាញ​ពី​ការ​ខិត
​ខំ​ប្រឹង​ប្រែងយក​ចិត្ត​ទុក​ដាក់​​របស់​លោក​អ្នក​ ចំ​ពោះ​ការ​សិក្សា​របស់​កូន
តាម​រយៈ​ការ​ស្នើ​សុំ​នេះ​ លោក​អ្នក​អាច​ទទួល​បាន​ព័ត៌​មាន​ដូច​ត​ទៅ​នេះ៖
  • របាយការណ៍​អំ​ពី​ការ​សិក្សា​របស់​កូន​លោក​អ្នក
  • ការវាយ​តម្លៃ​អត្ត​ច​រិត​​របស់​កូន​លោក​អ្នក​
  • ស្ថានភាព​នៃ​កម្រិត​ភា​សា​អង់​គ្លេស​របស់​កូន​លោក​អ្នក
  • យោបល់ និង ​ការ​ណែ​នាំ​ របស់​សា​លា
  • មូលវាចាគ្រូ
  • ការ​ឆ្លើយ​តប​របស់​គ្រូ ទៅ​និង​សំណួរ​​ដែល​លោក​អ្នក​បាន​ផ្ញើ​តាម​រយៈ​ការ​ស្នើ​សុំ​នេះ
 
ឯកសារផ្សេងៗដែល​អាច​ជួយដល់​លោក​អ្នក​ ក្នុង​ការ​ចូល​រួម​ជា​មួយ​ការ​
អប់រំ​របស់​កូន​លោក​អ្នក
   
ចំណុចមានប្រយោជន៍បី ដែលលោកអ្នកត្រូវអនុវត្ត!
ដើម្បី​ជ្រាប​ព័ត៌​មាន​បន្ថែម​ ដែល​ទាក់ទង​និង​ការ​សិក្សា​របស់​កូន​លោក​អ្នក​ សូម​ចុច​បដា​ខាង​ក្រោម៖