Home ·
[]

ការបង្ហាត់បង្រៀន​ភា​សា​អង់​គ្លេស

ការបង្ហាត់បង្រៀន​ភា​សា​អង់​គ្លេស


ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែល​ហ្វ្យ៉ា មាន​សិស្ស​ប្រ​ហែល​ជា ១៣.០០០​នាក់ ដែល​រៀន​នៅ ថ្នាក់​មុន​មត្តេយ្យ ដល់​ថ្នាក់​ទី ១២ ដែល​ជា​សិស្ស​​ត្រូវ​ការ​រៀន​ភា​សា​អង់​គ្លេស (ELLs)។ ​ច្បាប់​របស់ រដ្ឋ និង​រដ្ឋ​សហ​ព័ន្ធ ព្រម​ទាំង​ច្បាប់​របស់​ក្រ​សួង​អប់​រំ ផ្តល់​មូល​ដ្ឋាន និង​រចនា​សម្ព័ន្ធ សម្រាប់​កម្ម​វិ​ធី​សិក្សា ELL ដែល​មាន​រួម​ទាំង កម្ម​វិ​ធី​ភា​សា​អង់​គ្លេស​សម្រាប់​អ្នក​ដែល​និ​យាយ​ភា​សា​ដ៏​ទៃ​ទៀត (ESOL)។

កម្ម​វិ​ធី ESOL ផ្តោត​ទៅ​លើ​ការ​ពង្រីក​ការ​ស្ទាត់​ជំ​នាញ​នៃ​ភា​សា​អង់​គ្លេស ជា​ជំ​នួយ​ដល់​ការ​សិក្សា​មុខ​វិទ្យា​សំ​ខាន់​ៗ និង​ធ្វើ​ឲ្យ​មាន​ការ​យល់​ដឹង​ពី​វប្បធម៌។ គោល​បំ​ណង​នៃ​កម្ម​វិធី​នេះ គឺ​ដើម្បី​ជួយ​​សិស្សា​នុ​សិស្ស ឲ្យ​មាន​ការ​ស្ទាត់​ជំ​នាញ​ផ្នែក​ភា​សា​អង់​គ្លេស​ ក្នុង​ការ ស្តាប់ និ​យាយ អាន និង ការ​សរ​សេរ តាម​កម្រិត​ដែល​បាន​កំ​ណត់​ របស់​រដ្ឋ។ គោល​បំ​ណង​ធំ​បំ​ផុត​គឺ​ត្រៀម​សិស្ស  ELLs សម្រាប់​ការ​ផ្លាស់​ប្តូរ​របស់​ពួក​គេ​ទៅ​ក្នុង កម្ម​វិ​ធី​បង្ហាត់​បង្រៀន​ទូ​ទៅ និង​បង្កើន​ការ​អភិ​វឌ្ឍន៍​នៃ​ការ​ស្ទាត់​ជំ​នាញ​ផ្នែក​ភា​សា​អង់​គ្លេស ដែល​ចាំ​បាច់​ដើម្បី​ឲ្យ​មាន​ជោគ​ជ័យ​ក្នុង​ការ​សិក្សា។

ដើម្បី​ជ្រាប​ព័ត៌​មាន​បន្ថែម​អំ​ពី​កម្ម​វិ​ធី ESOL និង​ការ​បម្រើ​ដែល​មាន​សម្រាប់​លោក​អ្នក ដែល​ជា​មា​តា​បិតា​របស់​សិស្ស ELL សូម​ចុច​បណ្តាញ​ត​ភ្ជាប់​ខាង​ក្រោម​នេះ​ដើម្បី​ជ្រាប​​ពី​ឯក​សារ​ណា​មួយ​ពិត​ប្រា​កដ។