Home ·
[]

អង្គ​ប្រ​ជុំ​រវាង​មាតា​បិតា និង​ គ្រូ

អង្គ​ប្រ​ជុំ​រវាង​មាតា​បិតា និង​ គ្រូ


 
 

មុនពេលលោកអ្នកទៅចូលរួមអង្គប្រជុំចែករបាយការណ៍ពិន្ទុរវាង មាតាបិតា និងគ្រូ សូមអាន «ចំ​ណុច​សំ​ខាន់​ៗ​ សម្រាប់​​អង្គ​ប្រ​ជុំ​រវាង​មា​តា​បិ​តា និង​គ្រូ»។

បើសិនជាលោកអ្នកមានការពិបាកក្នុងការទាក់ទងជាមួយគ្រូរបស់កូន ហើយ​មិន​ដឹង​ថា​មាន​អ្នក​បក​ប្រែ​នៅ​កន្លែង​ប្រ​ជុំ​​ឬ​អត់ សូម​កត់​សម្គាល់​នូវ​អ្វី​ៗ​ដូច​ត​ទៅ៖

  • សាលារបស់ក្រសួងអប់រំទាំងអស់ ផ្ដល់ការបកប្រែតាមទូរស័ព្ទដោយ​ឥត​គិត​ថ្លៃ។​  លោក​អ្នក​អាច ចុច​ត្រង់​នេះ ហើយ​ចម្លង «ប័ណ្ណ​ស្នើ​សុំ​ជំ​នួយ​ភា​សា»។ យក​ប័ណ្ណ​នេះ​ទៅ​កន្លែង​ប្រ​ជុំ ហើយ​បង្ហាញ​ខាង​ដែលមាន​ជា​ភា​សា​អង់​គ្លេស​ទៅ​គ្រូ ដើម្បី​សុំ​ជំ​នួយ​ភា​សា។
  • បើសិនជាលោកអ្នកមិនអាចចូលរួមក្នុងអង្គប្រជុំនេះបាន ហើយមានការ​ពិបាក​​ក្នុង​​ការ​ទាក់​ទង​ជា​​មួយ​គ្រូ​​របស់​កូន​លោក​អ្នក យើង​ខ្ញុំ​អាច​ជួយ​លោក​អ្នក​ទាក់​ទង​ទៅ​គ្រូ និង បញ្ជូន​ដំ​ណឹង​របស់​លោក​អ្នក​ទៅ​គាត់។ សូម​ចុច​ត្រង់​នេះ ដើម្បី​ចូល​មើល​ទំ​ព័រ​វ៉ិប​សៃ «ខ្ញុំ​គិត​ពី​កូន» លម្អិត​បន្ថែម​ទៀត។