Home ·
[]

ព័ត៌មានអំពីសាលាឆាទ័រ

  

សាលា​ឆា​ទ័រ​គឺ​ជា​សា​លា​រដ្ឋ​ដែល​ដំ​ណើរ​ការ​ដោយ​ឯក​រាជ្យ ដែល​​ទទួល​​ការ​​ឧបត្ថម្ភ​​ដោយ​​ប្រាក់​​ពន្ធ​​ពី រដ្ឋ​​សហ​ព័ន្ធ រដ្ឋ និង តំ​​បន់។ សា​​លា​​ទាំង​​នេះ​​ត្រូវ​​បាន​​គេ​​បង្កើត​​ឡើង​​ដើម្បី​​ផ្ដល់​​ឱ​​កាស​​ឲ្យ​​បាន​​កាន់​​​​តែ​​ច្រើន​​ថែម​​ទៀត​​​ដល់​​ក្រុម​​គ្រួ​​សារ នូវ​​ការ​សិក្សា​​តាម​​វិ​​ធី​​ផ្សេង​​ៗ សម្រាប់​​កូន​​របស់​​ពួក​​គាត់។ ឆា​​ទ័រ​គឺ​​ជា​​ស្ថា​ប័ន​ដែល​មិន​រក​កម្រៃ និង មិន​ប្រ​កាន់​បក្ស​ពួក ដែល​អនុ​ញ្ញាត​ឲ្យ​ដោយ ក្រុម​ប្រឹក្សា​ភិ​បាល​អប់​រំ​​ក្នុង​​តំ​បន់ ("អាជ្ញាធរ") ក្រុម​ប្រឹក្សា​ភិ​បាល​បណ្ដឹង​របស់​រដ្ឋ។សា​លា​ឆា​ទ័រ​នី​មួយ​ៗ​មាន ក្រុម​ប្រឹក្សា​ភិ​បាល និង បុគ្គ​លិក រៀង​ៗ​ខ្លួន ហើយ​ជា​ស្ថា​ប័ន​អប់​រំ​ដែល​​ធ្វើ​ឡើង​ដោយ​ឡែក ឯក​រាជ្យ​ពី​ក្រ​សួង​អប់​រំ​ក្នុង​តំ​បន់ (LEA) ស្ថិត​នៅ​​ក្នុង​​អន្តរ​​ក្រ​សួង​លេខ ២៦ (IU 26)។ ច្បាប់​សា​លា​ឆា​ទ័រ​នៃ​រដ្ឋ​ផិន​ស៊ីល​វេន​ញ៉ា Act 22 នៃ​ឆ្នាំ​១៩៩៧ មិន​តម្រូវ​ឲ្យ​សា​​លា​​​ឆា​ទ័រ​ធ្វើ​តាម​តម្រូវ​ការ​ជា​ច្រើន របស់​តំ​បន់ និង របស់​រដ្ឋ ដូច​តាម​ទម្លាប់​នៃ​សា​លា​រដ្ឋ​នោះ​ទេ។

មានសាលាឆាទ័រ ៨៦ អាគារ នៅ​ទី​ក្រុង​ហ្វី​ឡា​ដែល​ហ្វ្យ៉ា។ សូម​ចុច​លើ​បណ្ដាញ​ត​ភ្ជាប់​នៅ​ខាង​ស្ដាំ ដើម្បី​អាន​ព័ត៌​មាន​ដែល​ជាប់​ពាក់​​ព័ន្ធ។